ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តី​រាយ​ការ​ណ៏ បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​ៗ​ក្រុម​ឈ្មួញ​នាំ​ទំនិញ ដឹក​តាម​រទេះអូស ឆ្លង​ដែន​ចូល​មក​ស្រុក​ខ្មែរ​រាប់​សិប​គ្រឿង បើសិនជា​ក្រុម​ឈ្មួញ​ទាំងនោះ​ជា​«​ម៉ូយ​» ដែល​បាន​ប្រើ​ឥទ្ធិពល​របស់​មន្ត្រី​គយ ទាំងនោះ មិន​ឲ្យ​មន្ត្រី​យាម​តាម​ច្រក​ឆែកឆេរ​ទំនិញ​ខ្លួន​ឡើយ បើ​ទោះបីជា​ត្រូវ​ចូល​បង់ ក៏​អត្រាពន្ធ​ខ្ពស់​ប្រកាស​បន្លំ​មក​អត្រាពន្ធ​ទាប បាន​ដែរ ។

សេចក្តី​រាយ​ការ​ណ៏​បាន​បន្ត​ថា ចំណែកឯ ក្រុម​ឈ្មួញ​ណា ដែល​មិន​ស្គាល់ចិត្ត ក្រុម​អស់លោក​គយ​វិញ ទំនិញ​ទាំងនោះ និង​ត្រូវ​ឆែកឆេរ​ខ្ទេច​វ៉​ល់ ហើយ​តម្រូវ​អោយ​បង់​ពន្ធគយ​ពេញ ឬ​ក៏​បង្ក​ការ​លំបាក​គ្រប់​ល្បិច​មិន​អោយ​រកស៊ី​កើត​តែ​ម្តង ។

ជាក់ស្តែង បើ​តាម​បុរស​ម្នាក់​ជា​កម្មករ​អូស​រទេះ សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយ​អ្នក​សារព័ត៌មាន​ដឹង​នៅ​ថ្ងៃ​ទី​១០ កញ្ញា ២០១៨ នេះ​ថា គ្រាន់តែ​រទេះអូស ដឹក​ពូក​ចំនួន​២​សោះ ត្រូវ​មន្ត្រី​គយ​ចាប់​រទេះ​របស់​គាត់​ថ្លឹង ហើយ​តម្រូវ​អោយ​បង់ពន្ធ​ចំនួន​១០​ម៉ឺន​រៀល ។ ចុះ​ទម្រាំ​រថយន្ត​ធំ​ៗ ដឹក​ទំនិញ​ធ្ងន់​ៗ​ទៀត តើ​យក​លុយ​ទៅ​ណា​អស់​ទៅ ?

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ អ្នក​សារព័ត៌មាន​យើង នៅ​មិន​ទា​ន់​សុំ​ការ​ពន្យល់​ពី​សំណាក់​មន្ត្រី​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ទទួល​បន្ទុក​ផែស្ងួត ចំណុច​ផ្សារ​មង្គល ឬ​គយ​ទំនិញ​រទេះអូស​នោះ បាន​នៅឡើយ​ទេ ៕