ភ្នំពេញ៖ អ្នកតំណាងរាស្រ្ត និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦របស់គណបក្សប្រជាជនកម្ពុជា ចំនួន៤៩នាក់ បានដាក់ពាក្យលាឈប់​ពីតំណែងជាសមាជិករដ្ឋសភា និងលាលែង​ពី​បញ្ជីបេក្ខជន នា​អាណត្តិទី៦នេះ។

ក្រោយពេលអ្នកតំណាងរាស្រ្ដខ្លះត្រូវលាលែងពីតំណាងរាស្រ្ដ ដើម្បីទៅកាន់តំណែងនៅក្នុងរដ្ឋាភិបាលនោះ​មក គណបក្សប្រជាជនកម្ពុជា បានស្នើសុំទៅ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.​ប)​ទទួល​ស្គាល់​បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រថ្មី ចំនួន៣៨នាក់ ដោយត្រូវឡើង​មកជំនួសសមាជិក​សភា​ដែលដាក់ពាក្យលាឈប់ និងអ្នកដែលលាលែងពីបញ្ជីបេក្ខជនចំនួន៤៩នាក់។

សូមអានលិខិតស្នើសុំទាំងស្រុងដូចខាងក្រោម៖