មនុស្ស​ជា​ច្រើន ​ដែល​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន មាន​ហាង​កាហ្វេ​ជាដើម មិន​គិតដល់​អំពី​ការ​លំបាក​ដែល​ពួក​គេ​ជួបនឹង​ប្រទះ​នោះ​ទេ ពោល​គឺ​មាន​ចំណុច​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ដោះស្រាយ​មុន​នឹង​បើកហាង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ ដែល​មានឈ្មោះ​ថា Mey Siv ទំនងជា​ម្ចាស់​អាជីវកម្ម ហាង​កាហ្វេ​មួយ បាន​សរសេរ​សារ ​អម​ដោយ​រូបភាព​មួយ​សន្លឹក បង្ហោះ​នៅម៉ោង១២ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ឱ្យ​ដឹង​ថា «ចង់​សុំ​យោបល់ ម្នាក់​មួយ​ម៉ាត់​មក ពួក​គាត់​ជា​ភ្ញៀវ (​តើ​ភ្ញៀវ​ស្មើនឹង​ស្តេច​មែន​ទេ?​) តែ​ពួក​គាត់​មក​អង្គុយ ផឹក​កា​ហេ្វ​រាល់ថ្ងៃ ហើ​យ​ប្រើ​កំ​ព្យូ​ទ័​រ សាក​ថ្ម មិនតែប៉ុណ្ណោះ គាត់​យក​ម៉ា​ស៊ី​ន​ព្រី​ន (print) មក print រាល់ថ្ងៃ​តែ​ម្តង ព្រោះ​កុំព្យូទ័រ និង​ទូរ​សព្ទ័ សាក​ថ្ម ខាង​ខ្ញុំ​មិន​ដែល​ហាមឃាត់​ទេ ប៉ុន្តែ​មិនដឹង​គាត់​គិត​ម៉េច គាត់​មក print រាល់ថ្ងៃ​ចឹ​ង ? ក្នុង​មួយ​ថ្ងៃ​យ៉ាងតិច ៣​ម៉ោង សំខាន់​យក​(​រ៉ូ​ឡូ​)​ដុំ​ខ្សែ​ភ្លើ​ង មក​ទៀត» ។

បន្ថែម​លើ​នេះ គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​បញ្ជាក់​ថា «ខាង​ខ្ញុំ​ហួស​ពី​ទូលាយ​ទៀត គាត់​ទើប​តែ​មក​ជាង​១​ខែ និងរាល់ថ្ងៃ ឈប់​តែ​ម៉ោង​បាយ​ថ្ងៃ​ទេ ហើយ​ពួក​គាត់​មក​វិញ​» ។

ទោះជា​យ៉ាងណា គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ មិន​បាន​បង្ហាញ​អត្តសញ្ញាណ​អតិថិជន ក៏​ដូច​ជាទី​តាំងហាង​កាហ្វេ​ នៅ​ឡើ​យ​ទេ ។

ប្រ​សិនបើជាលោក​អ្នក​វិញ ដែល​ជា​ម្ចាស់​ហាង​កាហ្វេ តើ​អ្នក​នឹង​គិត​យ៉ាងណា ?