ភ្នំពេញ៖ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ក្រុមសិស្សជាច្រើននាក់ បាននាំគ្នាមកតវ៉ា នៅខាងមុខក្រសួងអប់រំ ដែលពួកគេសុទ្ធតែបានធ្លាក់មុខវិជ្ជាគណិតវិទ្យាក្នុងសម័យប្រឡងសញាបត្រទុតិយ្យភូមិឆ្នាំ ២០១៨ នេះ ។

ចំពោះការតវ៉ារបស់ក្រុមសិស្សនៅថ្ងៃនេះ គឺទាក់ទងនឹងភាពមិនប្រក្រតីនៃការកែវិញ្ញាសារមុខវិជ្ជាគណិតវិទ្យារបស់ពួកគេ ដែលពួកគេអះអាងថា ពុំសមធ្លាក់មុខវិទ្យាមួយនេះឡើយ ខណៈដែលពួកគេជាសិស្សពូកែមុខវិជ្ជានេះ ។

យ៉ាងណាមិញ ទាក់ទងជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងអប់រំ ក៏បានស្នើរឱ្យប្អូនៗសិក្សានុសិស្សដែលបានមកតវ៉ាទាំងអស់គ្នានេះ សូមជួយបំពេញ លិខិតសូមឱ្យក្រសួងមេត្តាកែតម្រូវ និងពិនិត្រមើលឡើងវិញចំពោះពិន្ទុមុខវិជ្ជាគណិតវិទ្យា ឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការធ្វើការ របស់ក្រុមការងារ ។

សូមបញ្ជាក់ថា នេះជារឿងមិនប្រក្រតីមួយដែលបានកើតមានឡើងនៅក្នុងសម័យប្រឡងសញាបត្រទុតិយ្យភូមិ ឆ្នាំ ២០១៨ នេះ ខណៈដែលសិស្សពូកែផ្នែកគណិតវិទ្យាទូទាំងប្រទេសម្នាក់ បែជាធ្លាក់មុខវិជ្ជាគណិតវិទ្យា ហើយក្នុងនោះក៏មានសិស្សពូកែផ្នែកគណិតវិទ្យាទូទាំងរាជធានីម្នាក់ទៀត ក៏ធ្លាក់មុខវិជ្ជាគណិតវិទ្យានេះដូចគ្នាដែរ ៕
សហការី KBN