ថៃ៖ កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រថៃ បានសព្វព្រះទ័យចាត់ឱ្យលោក ផាវឆ័យ ស៊ីកែវ ដំណាងឱ្យព្រះអង្គ ចុះមើលសកម្មភាពក្នុងកន្លែងចិញ្ចឹមឆ្កែ ឆ្មា ព្រមទាំងបានផ្ដល់ជាសម្ភារៈគ្រឿង ឧបភោគ បរិភោគផងដែរ ដល់សត្វចិញ្ចឹមទាំងនោះ ។ ជាមួយគ្នានេះ អ្វីដែលកាន់តែពិសេស គឺព្រះអង្គទ្រង់សព្វព្រះទ័យទៅលើ Tete ដែលជាឆ្កែពិការជើងក្រោយទាំងពីរ ប៉ុន្តែវានៅតែអាចបន្តជីវិតដោយជើងមុខទាំងពីរបានយ៉ាងស្វាហាប់បំផុត ។

ព្រះមហាក្សត្រថៃ បានបង្គាប់ឱ្យលោក ផាវឆ័យ ស៊ីកែវ យកចិត្តទុកដាក់ខ្លាំងទៅលើ Tete និងសិក្សាធ្វើយ៉ាងណាត្រូវតែដាក់កង់ជំនួសឱ្យជើងក្រោយទាំង២របស់វា ដើម្បីសម្រួលដល់ការបម្លាស់ទី ។
ក្រោយពីមានការត្រាស់បង្គាប់ លោក ផាវឆ័យ ស៊ីកែវ បានទំនាក់ទំនងធ្វើកង់មួយដើម្បីជំនួសឱ្យជើងក្រោយរបស់ Tete ហើយសង្ឃឹមថា វានឹងមានជីវិតប្រសើរជាងមុន ៕
សហការី KBN
ប្រភព៖ pet.kapook