ភ្នំពេញ៖ មួយរយៈខ្លីចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសកម្ពុជាស្ទើរតែពាក់កណ្ដាលប្រទេសបាននាំគ្នាផុសផុលប្រឆាំងយ៉ាងខ្លាំង ទាក់ទងទៅនឹងសំណើររបស់ថៃ ដែលបានដាក់ស្នើល្ខោនខុន (ល្ខោនខោលខ្មែរ) ទៅអង្គការយូនីស្កូ ដើម្បីឱ្យក្លាយជាបេតិកភណ្ឌជាតិរបស់ខ្លួន កាលពីដើមឆ្នាំ ២០១៨ ។

យ៉ាងណាមិញបើតាមឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ បានឱ្យដឹងថា យើងគ្មាអ្វីដែលត្រូវបារម្ភឡើយ ព្រោះយើងបានដាក់ស្នើទៅអង្គាការយូនីស្កូ បានមុនប្រទេសថៃ ព្រមទាំងមានឯកសារជាក់លាក់ជាងប្រទេសថៃផងដែរ ដូចនេះភាគរយច្រើនដែល អង្គការយូនីស្កូ ប្រហែលនឹងទទួលស្គាល់ថា ល្ខោនខោល ជារបស់ខ្មែរ ។
ខាងក្រោមនេះ​ ជាវីដេអូឃ្លីប ដែលភ្ជាប់ជាមួយឯកសារ ស្នើសុំអង្គការយូនីស្កូដាក់ល្ខោនខោលជាបេតិកភណ្ឌរបស់ជាតិខ្មែរតែមួយគត់ ៕
សហការី KBN