បុរសម្នាក់សង្ស័យស្រវឹងខ្លាំង បើករថយន្តចេញពីKTV ឌឹឃ្វីនស៍ក៍ជ្រុលឡើងទ្រូងផ្លូវខូចបន្តិចបន្តូច សមត្ថកិច្ចចុះទៅសាកសួរព័ត៌មាន បែរជាមិនសហការជាមួយ ហើយបានព្យាយាមបើករថយន្តរត់គេចខ្លួនទៀត ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានដេញតាមស្ទាក់ និងឃាត់បានមកវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចមុខ KTV ឌឹឃ្វីនស៍លើកំណាត់ ផ្លូវណតប្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត TUNTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2722 ចេញពី KTV ឌឹឃ្វីន៍ សង្ស័យស្រវឹង បានបើកឡើងសួនទ្រូងផ្លូវ នៅខាងមុខKTV ខូចខាតតិចតូច ប៉ុន្តែម្ចាស់រថយន្តពេលសមត្ថកិច្ចចុះទៅសាកសួរព័ត៌មាន បែរជាមិនសហការជាមួយ ហើយបានព្យាយាមបើករថយន្តរត់គេចខ្លួន រហូតដល់ចំណុចផ្លូវចូលបូរី លឹម ឈាងហាក់ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដេញតាមស្ទាក់ និងឃាត់បានមកវិញ។

ក្រោយពីឃាត់បាន រថយន្តខាងលើប្រគល់ទៅអោយ ការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញជាអ្នករក្សាទុកដោយ រង់ចាំដោះស្រាយពេលក្រោយ ៕