សៀមរាប៖ ជារឿងដ៏សោកស្ដាយបំផុតមួយ ដោយសារកាលពីថ្ងៃទី​២៩​​​​​​​​​​​​​​​​​​​ សីហា កន្លង​ទៅនេះ លោក អា គីរ៉ា ព្រមទាំងមនុស្ស ២នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅ​ស្នាក់​ការ​រប​​​​​​​​​​ស់​អង្គការ​សារ​​​​​​​​​មន្ទីរ​មីន​លោ​​​​​​​​​ក អាគី​រ៉ា ផ្ទាល់ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្ដា​​​​​​​​​យ ស្រុក​ប​​​​​​​​​ន្ទាយស្រី ខេត្ត​​​​​សៀមរាប​ ហើយត្រូវបា​​​​​​​​​​​​​​​​​​ន​កម្លាំង​នគរបា​​​​​​​​​ល​ព្រហ្មទណ្ឌ​ក​​​​​​​​​​ម្រិតធ្ងន់ កសា​​​​​​​​​ង​សំណុំរឿ​​​​​​​​​ង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​​​​​​​​​​ នា​រសៀល​ថ្ងៃ​​​​​​​​​ទី​៣០ ​ខែ​​​​​​​​​សីហា​ ដើម្បី​ចា​​​​​​​​​​ត់ការ​តា​​​​​​​​​ម​ផ្លូវច្បា​​​​​​​​​​​​​​​​​​​​​ប់​។

សូមរំឭកឱ្យដឹងដែរថា លោក អា គីរ៉ា ជាបុរសជនជាតិខ្មែរម្នាក់ ដែលធ្លាប់បានស្ថាននីយទូរទស្សន៍ព័ត៌មានពិភពលោក CNN អញ្ជើញក្នុងន័យបង្ហាញពិភពលោកឱ្យបានដឹង និងស្គាល់ថា គាត់គឺជាវីរបុរសម្នាក់ដែលហ៊ានលះបង់ មិនស្ដាយជីវិត ដើម្បីជួយប្រជាពលរដ្ឋខ្មែររាប់លាន់នាក់ ឱ្យរួចផុតពីគ្រោះថ្នាក់ ដោយសារគ្រាប់មីនមិនទាន់ផ្ទុះ ដែលបានសេសសល់តាំងពីសម័យសង្គ្រៀម ហើយក្នុងឱកាសនោះដែរ បុរសម្នាក់នោះ បានធ្វើឱ្យមនុស្សទាំងអស់ នៅក្នុងវេទិកា ស្រក់ទឹកភ្នែកដោយសារតែវីរភាពរបស់លោក ។

បុរសក្លាហានខាងលើ ដែលបច្ចុប្បន្នក្លាយជាជនសង្ស័យនេះ កើតនៅឆ្នាំ ១៩៧៣ ក្នុងខេត្តសៀមរាប បច្ចុប្បន្នមានការងារជាអ្នកធ្វើយុទ្ធនាការកម្ចាត់គ្រាប់មីន, អ្នកថែរក្សាសារមន្ទីរឯកជនមួយ និងជាប្រធានអង្គការក្រៅរដ្ឋាភិបាល «all-Khmer de-mining NGO»ថែមទៀតផង ហើយកាលពីកុមារភាព លោកជាអតីតទាហ៊ានកុមារ ក្នុងរបបខ្មែរក្រហម ។

លោក អា គីរ៉ា ស្ទើរតែបានលះបង់ជីវិតរបស់គាត់ ដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា និងយកចិត្តទុកដាក់ដល់ជនរងគ្រោះដោយសារគ្រាប់មីនវ័យក្មេង ។ លោក អា គីរ៉ា ដដែលបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩២ មក លោកបានលុបបំបាត់ចោល និងបំផ្លាញ គ្រាប់មីនចំនួន ៥០០០០គ្រាប់ ដោយផ្ទាល់ ហើយជាអ្នកបង្កើតសារមន្ទីរគ្រាប់មីនមួយនៅខេត្តសៀមរាប ដែលជាស្រុកកំណើតរបស់លោក ។

ដោយសារតែវីរភាពដ៏អង្គអាច ដូចនេះទើបកាលខែកក្កដា ឆ្នាំ ២០១០ លោក អា គីរ៉ា ត្រូវាបានជ្រើសជាវីរជនតែម្នាក់គត់ក្នុងប្រទេសកម្ពុជា ដែលត្រូវទៅទទួលពាន «Hero» នៅសា្ថនីយទូរទស្សន៍ CNN ហើយនៅក្នុងខែកញ្ញា ឆ្នាំដដែល លោក និងវីរបុរស ៩រូបមកពីប្រទេសផ្សេងៗទៀត បានឈរទទួលពាន «Hero» ប្រចាំសា្ថនីយទូរទស្សន៍ CNN ដោយមានការចូលរួមពីសំណាក់ភ្ញៀវអន្តរជាតិជាច្រើននាក់ផងដែរ ៕
សហការី KBN
អត្ថបទស្រាវជ្រាវ