ខេត្ត-ក្រុងព្រះសីហនុ : កាលពីថ្ងៃទី ២៨ខែសីហា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ រដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក សន កុសល អភិបាលរងក្រុង បានដឹកនាំក្រុមការងារចំរុះនិង អាជ្ញាធរសង្កាត់លេខ៤ចុះរុះរើតូបអនាធិបតេយ្យ ដែលសង់លក់ដូរលើសួននិងឆ្នេរសុខា (កន្ទុយនាគ) ។

យ៉ាងណាមិញ សម្រាប់ការចុះអន្តរាគមន៍រុះរើតូបនេះ មានការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយគេឃើញមានទាំងសកម្មភាពប្រឆាំងតបតទៅកាន់សមត្ថកិច្ចវិញផងដែរ ។ ជាមួយគ្នានេះ បើងាកមើលមតិរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកវិញ គឺកាន់តែមិនពេញចិត្តថែមទៀត ចំពោះចំណាត់ការខាងលើនេះ ដោយម្នាក់ៗបានលើកឡើងថា «ដេញខ្មែរចេញ ទុកជួលឱ្យចិន» ។
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? សូមបង្ហាញមតិប្រកបដោយសុជីវធម៌ ៕
សហការី KBN
ប្រភព៖ FB