ភ្នំពេញ៖ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីជនជាតិចិនបើករថយន្តបុកពីក្រោយ រួចថយទៅកិនបន្ថែមទៀតនោះ ខណៈនេះលោកគ្រូបង្វឹកសុនខ ហុិន រតនា ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ខណៈដែលស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំង ។

យ៉ាងណាមិញខណៈពេលដែលបញ្ជូនទៅសង្គ្រោះនោះលោក ហ៊ិន រតនា បាននិយាយទាំងខ្សាវៗ លាយឡំជាមួយទឹកភ្នែកថា «ខ្ញុំចង់រស់» ដែលធ្វើឱ្យមហាជនរឱជួលចិត្តយ៉ាងខ្លាំង ។
សូមបញ្ជាក់ថា លោក ហ៊ិន រតនា ដែលជាគ្រូបង្វឹកសត្វសុនខដ៏ល្បីតែម្នាក់គត់ប្រចាំប្រទេសកម្ពុជា ព្រមទាំងធ្លាប់បានបង្ហាញមុខនៅក្នុងស្ថានីយទូរទស្សន៍ National Geography បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តេាយផ្លូវសហពន្ធ័រុស្សី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគេាក រាជធានីភ្នំពេញ ៕
សហការី KBN