ខេត្តឧត្តរមានជ័យ​៖​ គោយន្តមួយគ្រឿង បានបើកយ៉ាងលឿន ស្រាប់តែរេចង្កូតធ្លាក់ជង្ហុកផ្ងារជើង បណ្ដាល​​ឲ្យ​មនុស្ស៦នាក់រងរបួស កាលពីវេលា​ម៉ោង​១ ​និង​៣០​នាទីរសៀល​ ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ត្រង់ចំណុច​ផ្លូវ​ចុះ​ចំណោតពីលើ​ច្រក​ជប់​គគីរ​ ស្ថិត​ក្នុង​ភូមិ​ជប់​គគីរ​ខាងលិច​ ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល​។

មន្ត្រីនគរបាលចរាចរស្រុកបន្ទាយអំពិល បានឲ្យដឹងថា ជនរងគ្រោះ នៅក្នុងហេតុការណ៍ រួមមាន ទី១-​ ឈ្មោះ​ ផ​ន​ ផៃ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ​(​អ្នកបើកបរ​) ​របួសស្រាល​ ទី២-ឈ្មោះ​ ស្រី​ ហ៊ូ​វ​ ភេទ​ស្រី​ អាយុ ៣៨​ឆ្នាំ​ របួសធ្ងន់​,​ ទី៣-ឈ្មោះ​ ហ៊ា​ក់​ លី​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ របួសស្រាល​,​ ទី៤-ឈ្មោះ​ មឿ​ត​ ឡែ​ប​ ភេទ​ស្រី​ អាយុ​១២​ឆ្នាំ​ របួសស្រាល​,​ ទី៥-ឈ្មោះ​ មី​ត​ បូ​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ របួសធ្ងន់​ និង​ទី៦-ឈ្មោះ​ ហ៊ុ​ង​ ហឿ​យ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ របួសស្រាល​។​ ពួកគេទាំងអស់គ្នា ​រស់នៅ​ភូមិ​គោក​ត្រាង​ ឃុំ​ជើង​ទៀន​ ស្រុក​ចុងកាល់​ ខេត្តឧត្តរមានជ័យ​។

ប្រភពព័ត៌មានដដែល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តមួយគ្រឿងដឹកមនុស្ស​ប្រុស​ស្រី​ចំនួន៦នាក់ បានបើកបរយ៉ាងលឿន។ លុះពេលគោយន្តកន្ត្រៃបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេ​ចង្កូតធ្លាក់ចូលជង្ហុកក្រឡាប់ផ្ងារជើង បណ្ដាលឲ្យរង​របួសធ្ងន់​ចំនួន​២​នាក់(​ស្រី)​ និង​របួសស្រាល​ចំនួន​ ០៤​នាក់​។

ក្រោយពេលកើតហេតុ អ្នករងរបួសទាំងអស់ ត្រូវគេបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ នៃប្រទេស​ថៃ តាមច្រកជប់គគីរ នៃប្រទេសកម្ពុជា៕