បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ទីផ្សារ​សម្រាប់​ការ​លក់​ម៉ូដែល​ OPPO F7 កាល​ពី​ដើម​ឆ្នាំ ក៏​ដូច​ជា​ការ​ធ្វើ​ឲ្យ​ពិភព​ស្មាតហ្វូន​មាន​ការ​ភ្ញាក់ផ្អើល​អំពី​ស្មាតហ្វូន​កំពូល​របស់​ខ្លួន​រួច​មក នៅ​ថ្ងៃ​ទី 24 ខែ​សីហា ឆ្នាំ 2018 នេះ ក្រុមហ៊ុន OPPO ក៏​បាន​ធ្វើ​ការ​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​អាវុធ​ថ្មី​របស់​ខ្លួន​ នៅ​សាល​កោះ​ពេជ្រ City Hall ដែល​វា​មាន​ឈ្មោះ​ថា OPPO F9។

​ក្នុង​កម្មវិធី​សម្ពោធ​នោះ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ តារា​ល្បី​ៗ ដូចជា ​អ្នក​នាង​ពេជ្រ សោភា លោក Step ​កញ្ញា​ រ៉េត ស៊ូហ្សាណា​ លោក​ជា វណ្ណារិទ្ធ កញ្ញា​ហ៊ិន ចន្ទនិរ័ត្ន អ្នកនាងសុខ សោម៉ាវត្តី លោក ហៃ ប៉ោហុង ​រួមជាមួយ​ដៃគូ​ពាណិជ្ជកម្ម​​ ​ និង​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ជា​ច្រើន​រយ​នាក់។ ការ​ដាក់​ចេញ​នូវ​ម៉ូដែល OPPO F9នេះ ក្រុមហ៊ុន​រំពឹង​ថា​វា​នឹង​អាច​បំពេញ​នូវ​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​បាន ដោយ​វា​បាន​ធ្វើការ​ upgrade នូវ​ចំណុច​ធំ​ៗ​មួយ​ចំនួន ដូចជា៖ ផ្នែក​អេក្រង់ ការ​សាក​ថ្ម និង​រចនាបថ​រូបរាង​ខាង​ក្រៅ។

F9 ​ប្រើប្រាស់​នូវ​ការរចនា​អេក្រង់​បែប​ថ្មី​រាង​តំណក់​ទឹក​មុន​គេ ដែលOPPO ហៅ​វា​ថា​ Water Drop Screen ដែល​វា​ធ្វើ​ឲ្យ​ផ្ទៃ​នៃ​អេក្រង់​កាន់​ធំ និង​លាត​ពេញ​។ វា​មាន​ទំហំ 6.3 អ៊ីញ កម្រិត​បង្ហាញ​ FULL HD+ ដែល​មាន​ដង់ស៊ីតេ 409ppi រួម​ជាមួយ​សមាមាត្រ​នៃ​តួខ្លួន​ 19.5:9។ ចំណែក​ឯ​កម្លាំង​ម៉ាស៊ីន​វិញ F9​ ប្រើប្រាស់​នូវ​ Chip MTK P60 GPU Mali G72, CPU Octa-Core 2.0GHz ភ្ជាប់​ជាមួយ​ RAMទំហំ 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 64GB ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ColorOS 5.2 ដែល​ជា system ចុង​ក្រោយ​របស់ OPPO ដើរ​លើ Android 8.1។ បើ​និយាយ​ពី​កម្លាំង​ថ្ម​វិញ OPPO F9មាន​ថាមពល​ថ្ម3500mAh ទ្រទ្រង់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដែល OPPO បាន​អះអាង​ថា សាកថ្ម 5 នាទី និយាយ​ទូរស័ព្ទ​បាន 2 ម៉ោង ជាង​នេះ​ទៅ​ទៀត វា​ជា​បច្ចេកវិទ្យា​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​សាក​ថ្ម​ជាង​គេ​ផង​ដែរ​។

OPPO F9ត្រូវ​បាន​រចនា​ឡើង​ជា​លក្ខណៈ​ពណ៌​ប្រដេញ​(Gradient) ដ៏​ស្រស់​ស្អាត​ នៅ​ពេល​ដែល​វា​ចាំង​នឹង​ពន្លឺ យើង​នឹង​ឃើញ​នូវ​ក្រឡា​រាង​ស្រទាប់​ផ្កា​ដ៏​ផូរផង់​នៅ​លើ​ផ្នែក​ក្រោយ​នៃ​ទូរស័ព្ទ​។ វា​មាន​ពីរ​ពណ៌​សម្រាប់​ឲ្យ​លោក​អ្នក​ធ្វើ​ការ​ជ្រើស​រើស ក្នុង​នោះ​មាន​ដូច​ជា ពណ៌ក្រហម (​Sunrise Red) និងពណ៌ខៀវ (Twilight Blue)។ OPPO F9 នឹង​បើក​ឲ្យ​ធ្វើ​ការ​កុម្ម៉ង់​ទិញ​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី២៥ សីហា រហូត​ដល់​ថ្ងៃ​ទី 5 ខែ​កញ្ញា ឆ្នាំ 2018 នេះ ហើយ​អតិថិជន​នឹង​ទទួល​បាន​នូវ​កាដូរ​ជា​ច្រើន​ដូច​ជា កាបូប​ស្ពាយ​ខ្នង​ ជើង​ទម្រ​ទូរស័ព្ទ​ កាស​ធំ Headphone និង​ស៊ីមកាតSmart លេខ​ពិសេស1 ដែល​ភ្ជាប់​គម្រោង​ធំហ្មង៎ 12 សប្តាហ៍។

ហើយ​នៅ​ថ្ងៃទី 6 ខែកញ្ញា ជា​ថ្ងៃ​នៃ​ការ​បើក​លក់​ដំបូង​ ក៏​ដូច​ជា​ថ្ងៃ​ដែល​អតិថិជន​អាច​មក​ទទួល​យក​ទូរស័ព្ទ​ដែល​ខ្លួន​បាន​ធ្វើការ​កុម្ម៉ង់​នៅ​តាម​ហាង​។ ចំពោះ​តម្លៃ​វិញ​ OPPO F9មាន​តម្លៃ​ត្រឹម​តែ 339 ដុល្លារ​តែ​ប៉ុណ្ណោះ​។  តម្លៃ​ប៉ុណ្ណឹង​ ហើយ​មាន​លក្ខណៈ​ពិសេស​បែប​ហ្នឹង វា​ល្មម​នឹង​ទិញ​ប្រើ​ហើយ​៕