ត្រឹមតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ វីដេអូបេក្ខជន The Voice Kids Cambodia ប្អូនប្រុស រ៉េត រ៉ែន ដែលបានបកស្រាយបទស្រី មានអ្នកទស្សនាដល់ទៅជិត២លានដងឯណោះ ។

ជាមួយសមត្ថភាពមិនធម្មតា របស់ក្មេងប្រុសមួយរូបនេះ ដែលអាចច្រៀងសម្លេងជាមនុស្សស្រីបានយ៉ាងល្អ បានធ្វើឲ្យគណកម្មការទាំង៣នាក់ ទប់ចិត្តមិនគោះប៊ូតុងមិនបាន គ្រាន់តែប្អូនចាប់ផ្តើមច្រៀង ។

មានឯណា!!! គណកម្មការទាំង៣នាក់ សឹងដាច់ផ្ងារពេលបង្វែរកៅអីមកឃើញម្ចាស់សម្លេងមនុស្សស្រី ដ៏សែនពិរោះនោះ គឺជាកុមារាទៅវិញ។ មិនត្រឹមតែអាចច្រៀងសម្លេងមនុស្សស្រីបានយ៉ាងពិរោះនោះទេ សម្លេងមនុស្សប្រុស ក៏ប្អូនច្រៀងបានយ៉ាងល្អផងដែរ ។

កម្មវិធី The Voice Kids Cambodia នឹងបន្តសប្តាហ៍ទី២ វគ្គ Blind Audition នៅថ្ងៃស្អែកនេះទៀតហើយ ដូច្នេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ។

ទស្សនាវីដេអូខាងក្រោម៖