កម្មវិធីកម្សាន្តសម្បូរបែប រន្ធត់​ព្រឺព្រួច Killer Karaoke Cambodia រដូវកាលទី៤កាលពីយប់មិញនេះ បានបើកឆាកសប្តាហ៍ដំបូងរបស់ខ្លួនដែលគ្រប់យ៉ាងគឺប្លែកតែម្តង។

លោក ចាប សក្កណា បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីកម្សាន្តនេះដោយទទួលបានវិញ្ញាសារ រូងផ្តាច់ព្រលឹងរដូវកាលទី៤ ដែលពិតជាប្លែកខុសពីរដូវកាលមុនៗហើយលោក ចាប សក្កណា ទៀតសោទពិតជាធ្វើឲ្យទស្សនិកជនផ្ទុះសំណើចយ៉ាងខ្លាំងដោយសារភាពភ័យខ្លាចញីញ័ររបស់លោក។ តែគួរឲ្យសោកស្តាយដោយលោកមិនបានទទួលជ័យជំនះឡើយ។

Killer Karaoke រដូវកាលទី៤ ចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៦ ល្ងាចលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV

តែលេងសើចអី មើលទៅស្រៀវគួរឲ្យព្រឺសម្បុរមែនហ្នឹងណា!