ភ្នំពេញ៖ Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដដែលទទួលបានចំណាត់ថ្នាក់លេខ 2 ទាំងបរិមាណលក់និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់​ Apple ថ្មីៗនេះ បានប្រារព្ធពិធីសម្ពោធនិងដាក់ថ្ងៃដំបូងជាផ្លូវការនូវស៊េរីថ្មីលំដាប់កំពូល គឺ #Huawei_Nova3 #Huawei_Nova3i បាន​ធ្វើ​ឲ្យ​រញ្ជួយ​កម្មវិធីនៅផ្សារទំនើបអីអន 2 សែនសុខ ជាមួយ​តារាចម្រៀង និង​តារា​ល្បីៗ រួមនមាន រាជនី​ក្បាច់រាំ​កញ្ញា ទេព បូព្រឹក្ស​ តារាចម្រោងសាច់សខ្ចី វីវះ​ និច ម្ចាស់បទ សង្សារសុំបែក ក្រុមរាំដ៌ល្បីម្ចាស់បទ វ៉ៃមាលុយ តារាបង្ហាញម៉ូតល្បឺ ប្រាសាទ​ ដាវីន សុផា លីនដា ចាន់គង្គារ ពីយ៉ា វាកា​​ ពិធីការ ឈាង ដាវុធ ពិធីការីនីស្រីស្អាត វីត​វីត តារា Facebook វ័យក្មេង​ល្បី ហេង​ សុខវាសនា តារាសំដែង​ តារាភាពយន្ត លោក សាន់នី សុក ​លោក ភាល័យ នរ តារាចម្រៀងរ៉េប វីទឃូល័រ យ៉ែម ស្រីពេជ្រ រួមទាំងតារាកិតិ្តយសជាច្រើនរូបទៀត បានផ្តល់កិតិ្តយស ដើម្បីអបអរ បើក​លក់​ថ្ងៃ​ 18​ ខែ 08 ទាន់ក្ដៅៗ​ថ្ងៃ​ដំបូងសហការណ៌ជាមួយហាង ណូជីម៉ា 2 ។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍បើក​សម្ពោធ​ការ​លក់​​នៅ​ថ្ងៃ​ដំបូង​នេះ ​លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បាន​មាន​ប្រសាសន៍ថា «សព្វ​ថ្ងៃ​នេះ ស្មាតហ្វូន Huawei មាន​ប្រជាប្រិយភាព​ខ្ពស់​ និងទទួល​បាន​ការ​គាំទ្រ​ពី​ដៃគូ​ពាណិជ្ជកម្ម តារា​ល្បីៗ​របស់យើង និង​មិត្ត​អ្នកសា​រព័ត៌មាន​ ក៏ដូច​ជា​មហាជន​នៅ​​កម្ពុជា ជាមួយ​​ហាង​ចំនួន​​ជាង 1500 កន្លែង​ គ្រប​ដណ្ដប់25ខេត្ត-ក្រុង ទូទាំង​ប្រទេស​»។​

យើង​ជឿជាក់​ថា #Huawei_Nova3 #Huawei_Nova3i នឹង​បំពេញ​នូវ​តម្រូវការ​ដ៏​ទាន់សម័យ​ ខណៈ​ដែល​ស្មាតហ្វូន​នេះ​បាន​​ឆក់យក​បេះដូង​អ្នកប្រើប្រាស់ពិសេស​យុវវ័យសម័យ​ទំនើបតែ​ម្ដង ចាប់តាំង​តែ​ពី​ថ្ងៃ​រំលេច​ខ្លួន​នាទីដំបូង​មក​ម្ល៉េះ។ ​យើង​មាន​​​ក្ដីប្រាថ្នា​មោះមុត​ចំពោះ​​​ប្រជាជនកម្ពុជា​ ឲ្យ​ទទួល​បាន​បទ​ពិសោធ​​បច្ចេកវិទ្យា​​ថ្មី​ពី​ #Huawei_Nova3 #Huawei_Nova3i ដោយ​​ប្រើប្រាស់​វាបំពេញ​តម្រូវ​ការ​យ៉ាង​ឆ្លាត​វៃ​។

យើង​ជឿជាក់ថា #Huawei_Nova3 #Huawei_Nova3i ជាមួយ​កាមេរ៉ា 24MP, 4 AI Camera និង​128 GB ROM នឹង​នាំ​មក​នូវ​បទពិសោធ​ល្អ​ឥត​ខ្ចោះ​ដល់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​នៅកម្ពុជា»។​
លោកបានបន្ថែមថា #Huawei_Nova3 #Huawei_Nova3i ទទួលបានការកម៉្មុងទុកជាមុនពីហាងធំៗប្រមាណ 800 ហាង ដោយក្រុមហ៊ុនជ្រើសយកតែ 18ហាងធំៗដែលទទួលបានការកម្ម៉ទុកជាមុនច្រើនជាងគេធ្វើកម្មវិធីលក់ពិសេសដោយបន្ថែម ជាសរុបមកតូរលេខលក់ចេញ ថ្ងៃដំបូងកើន10 ដងបើធៀបនឹង Nova 3e និង 30 ដង បើធៀបនឹងNova 2i ពោលគឺត្រឹមតែមួយថ្ងៃ ស្តុកទាំងអស់ត្រូវបានបព្ចោញពីឃ្លាំងដេប៉ូចែកចាយគ្មានសល់ ដែលជាតួរលេខបំបែកកំណត់ត្រានៅកម្ពុជា មិនដែលធ្លាប់មានពីមុនមក។

រាជនី​ក្បាច់រាំ​​និងកំពូលតារាចម្រៀងលេចធ្លោរជួរមុខកញ្ញា ទេព បូព្រឹក្ស​ ដែលចូលរួមសំដែងនិងច្រៀងអបអរក្នុងកម្មវិធីនេះបានបង្ហើបពីចិត្តដែលកលាក់ទុកក្នុងបេះដូងជាយូរថា “ក្រុមគ្រួសារ ឪពុកម្តាយ​គឺជា Fan របស់ទូរសព្ទ័​ Huawei ហើយកញ្ញានឹងកម្ម៉ងទិញពីរគ្រឿង ពណ៌ក្រហមមួយ និងពណ៌ស្វាយដេញមួយ ពោលគឺទិញមួយគូរតែម្តង ចំពោះកំពូលស្មាតហ្វូនស៊េរីថ្មី #Huawei_Nova3i #Huawei_Nova3 នេះ​។ ”

តារាចម្រោងសាច់សខ្ចី វីវះ​ និច​ ដែលបាននិងកំពុងប្រើហ៊ួរវ័យថ្មីៗដូចជា #Huawei_Nova2i #Huawei_Nova3e និង​ #Huawei_P20​ បាននិយាយថា “ស្មាតហ្វូន #Huawei_Nova3i #Huawei_Nova3 គឺជាស្មាតហ្វូនសម្រាប់អនាគតនិងមនុស្សជំនាន់ថ្មី យុវវ័យឡួយឆាយសម័យលេងខ្លួន អួតសំភារះនិយម​​​​​​ ។ ”

គួរកំណត់សំគាល់ផងដែរថា នាព្រឹកថ្ងៃទី 18 ម៉ោង​​ 7:30​ព្រឹក ដោយភាពអន្ទះសារ និងរងចាំដ៌យូរ​​ អតិថិជនសុរបដែលមានតម្រង់ជួរនិងទិញប្រើដំបូងនៅផ្សារទំនើបអីអនម៉លសែនសុខ ដែលមានប្រមាណជិត 100​នាក់ ផ្សារ​អ៊ីអនសែនសុខជាន់ក្រាមលោកអ្នកដែលមកតម្រង់ជួរទិញមុនគេ នឹងទទួលបាន Coupon ពីក្រុមការងារ Huawei ដើម្បីទទួលបានកាដូបន្ថែមយ៉ាងច្រើនលើសពីការថែមធម្មតាតែមួយថ្ងៃដែលចំណេញកាដូគិតជាសាច់ប្រាក់ $149 ជាងនេះទៅទៀតកម្មវិធីទាំងមូលបានទាក់ទាញអតិថិជនក៌ដូចជា Fan​ៗ ចូលរូមរងចាំនិងទស្សនាយ៉ាងរីករាយនិងអន្ទសារប្រមាណ 5000 នាក់ ណែនណាន់តាន់តាប់ កកក៌កក ស្ទះក៌ស្ទះ តាំងពីកន្លែងចតឡាន ជាន់ក្រោម ជាន់ទី 1​ រហូតដល់ជាន់ទី 4 គ្រប់ជាន់គ្រប់កន្លែងផ្អើលពេញផ្សារទំនើបអីអនម៉លសែនសុខក៌ដូចជាទីក្រុងភ្នំពេញទាំងមូល។​

#Huawei_nova3 (24MP 4 AI Camera 128GB) ​​​​បំពាក់​កាមេរ៉ា​មុខ​ពីរគ្រាប់ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 24M + 16MP ថតបែបអាជីព បែប bokeh effect មានផ្ទៃ​ក្រោយ​ព្រាល​​ ​ ​មុខងារ HDR Pro ធ្វើ​ឲ្យ​មានតុល្យភាព​ពន្លឺ​​​​​ ​កម្រិត Aperture F1.8 ។​​ បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយស្វ័យ​ប្រវត្តិទាំង​ក្រោយនិង​មុ ​ជួ​យ​ការ​ថត​សែលហ្វី​ស្អាត​លេចធ្លោរ។ #Huawei_nova3 ក៏​បំពាក់​នូវ​អេក្រង់ឆក​ដ៏កំពុង​ពេញនិយម​ ​ធំ​ពេញភ្នែក ទំហំ 6.3 អ៊ីញ កម្រិត Full HD+ 409 ppi។

#Huawei_nova3i(24MP 4 AI Camera 128GB) ​​​​បំពាក់​កាមេរ៉ា​មុខ​ពីរគ្រាប់ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 16M + 2MP ជាមួយ​ការ​​ឌីហ្សាញ​រាង​រៅ​​ដ៏ប្រណីត​ ពណ៌ភ្លឺ​ចែងចាំង​ លម្អ​ដោយគែម​​អាលុយមីញ៉ូម ​អេក្រង់ឆកធំ​ ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ ផ្ដល់នូវបទពិសោធ​ទស្សនា​ភាព​យន្តនិង​លេង​ហ្គេម​ម៉ា​ពេញ​ចិត្ត ក៌ដូចជា​ឆ្លើយ​តប​នឹង​​​តម្រូវការ​​បទពិសោធ​លេង​ហ្គេម​ដ៏​រលូន Huawei ​ដាក់​ឲ្យ​ប្រើ​នូវ GPU Turbo បង្កើន​​ដំណើរការ​កា្រហ្វិក​​ឥតទាស់​​ចិត្ត ​នាំ​មក​នូវ​បទពិសោធ​ដ៏​រំជើបរំជួល​សម្រាប់​យុវវ័យ។

#Huawei_nova3 បំពាក់​ដោយ CPU: Chip Kirin 970 ​មាន RAM 6GB, ROM 128 GB កម្លាំង​ថ្ម​វិញ​ក៏​មិនណយ​​ដែរ គឺ 3750 mAh Fast Charge សាក​ថ្ម​លឿន​ទាន់ចិត្ត Type C រីឯ #Huawei_nova3i បំពាក់ CPU: Chip Kirin 710 ​មាន RAM 4GB, ROM 128 GB និង ថាមពលថ្ម 3340 mAh ។

ស្រប​នឹងជោគជ័យ​លើ​​ទីផ្សារ​ពិភពលោក​ ក៏​ដួច​ជា​ប្រជាប្រិយភាពខ្ពស់​ មិនថា​​ P Series, Mate Series, Y Series ស៊េរីថ្មីសន្លាង​ចុងក្រោយជាស្មាតហ្វូន #Huawei_Nova3_Series បំពាក់​បច្ចេកវិទ្យា កាមេរ៉ា AI បួន​គ្រាប់ (24MP 4 AI Camera បំពាក់ ROM 128GB ត្រូវ​បាន​ដាក់​លក់​​ក្ដៅៗ #Huawei_Nova3 ត​ម្លៃ​ 469 ដុល្លារ​ និង​ #Huawei_Nova 3i តម្លៃជាង 329 ដុល្លារ ​​​​នឹង​ទទួល​បាន Bluetooth Speaker ដ៏​កាលីប Original ហើយ​​ថែម​​ស៊ីម​ស្មាត ជាមួយ​កញ្ចប់សេវាកម្ម​ធំ​ហ្មង 12សប្ដាហ៍ និង 16 ​សប្ដាហ៍។

តោះ! ​ទស្សនា​វីដេអូ​លម្អិត​ស្ដី​ពីលក្ខណះពិសេស Huawei nova3/3i និង​វីដេអូពីការកម្ម៉ងទុកជាមុន