ការមកដល់ថ្មី នារដូវកាលទី៤នេះ ពិតជាមិនធម្មតាទេ កម្មវិធី Killer Karaoke Cambodia បានកែច្នៃ យ៉ាងរឹតតែប្លែកភ្នែក សម្រាប់កម្មវិធីរន្ធត់ ព្រឺព្រួចមួយនេះ។

ពិធីករលែងសុទ្ធតែឈុតព្រានព្រៃ និងឈុតបែបខ្មែរផ្សេងៗ ហើយឆាកក៏កាន់តែប្លែកដែលមើលទៅគឺ ពិតជាមិនរង់ចាំទស្សនាមិនបាន។ ក្រៅពីនេះ ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អ្នកដែលបាន ចូលរួមលេងក្នុងកម្មវិធីនេះ។ ម្ចាស់ជ័យលាភីរដូវកាលទី 4 នេះនឹងអាចឈ្នះទឹកប្រាក់រហូតដល់ទៅ 44,444 ដុល្លា និងទឹកប្រាក់ចំនួន 4,444 ដុល្លាសម្រាប់អ្នកឈ្នះប្រចាំសប្តាហ៍ផងដែរ។

កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាម៉ោង ៦ ល្ងាចនេះនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV