បរទេស៖ ក្មេងប្រុសហ្វ៊ីលីពីនម្នាក់ឈ្មោះ John Nathan Lising ដោយសារតែចំណាយពេលលេងហ្គេម ៩ម៉ោងក្នុងមួយថ្ងៃ ទីបំផុតគេក៏ជួបបញ្ហាមួយ ដោយឈឺចាប់ពេញផ្ទៃមុខ រហូតដល់បណ្ដាលឱ្យភ្នែក និងបបូមាត់របស់គេញាក់ ពុំអាចគ្រប់គ្រងបានឡើយ ហើយបញ្ហានេះ គឺកើតឡើងចាប់តាំងពីថ្ងៃទី ២៣ ខែកក្កដា កន្លងទៅ ។

ក្រោយពេល John Nathan Lising ជួបបញ្ហាដូចនេះឪពុកម្ដាយរបស់គេ ក៏បាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ និងព្យាបាល ។
លោក វេជ្ជបណ្ឌិតនៅវិទ្យាស្ថាន Immaculate Conception ក្នុងទីក្រុង Cabanatuan បានឱ្យដឹងថា ពុំមានសញ្ញាណាមួយដែលបញ្ជាក់ឱ្យឃើញថា ក្មេងប្រុសខាងលើនេះមានបញ្ហាខួរក្បាលឡើយ ប៉ុន្តែក្នុងកាលៈទេសៈដែលគេកំពុងញៀនហ្គេមខ្លាំងដូចនេះ ឪពុកម្ដាយត្រូវតែបញ្ចៀសគេចេញពីទូរស័ព្ទ ថេបប្លេត និងកុំព្យូទ័រ ជាដើម ។

ប៉ុន្តែទោះជាយ៉ាងណាក្ដី វាក៏មិនមែនបណ្ដាលមកពីការលេងហ្គេមទាំងស្រុងនោះដែរ ដូចនេះពុំអាចធ្វើរោគវិនិច្ឆ័យបានទេ ។ ខណៈពេលនេះ គ្រូពេទ្យកុំពុងតែស្វែងរកមូលហេតុឱ្យច្បាស់លាស់ អំពីស្ថានភាពរបស់ John Nathan Lising ។

ឪពុករបស់ក្មេងប្រុសខាងលើឈ្មោះលោក Edgar អាយុ ៤១ឆ្នាំ បានឱ្យដឹងថា កូនប្រុសរបស់លោកម្នាក់នេះមានសុខភាពល្អណាស់ គេពុំដែលមានបញ្ហាអ្វីពីមុនមកឡើយ ប៉ុន្តែក្នុងអំឡុងថ្ងៃទី ២៣ និង ២៤ខែកក្កដា កន្លងទៅនេះ កូនរបស់គាត់ចាប់ផ្ដើមមានអាការៈឈឺចាប់លើផ្ទៃមុខ រយៈពេល ៣០ ទៅ៤០ នាទីបន្ទាប់ពីលេងហ្គេមរួច ។

យ៉ាងណាមិញ គ្រូពេទ្យនៅតែមិនអាចពិនិត្យឃើញពីសញ្ញាណាមួយនៃការប៉ះទង្គិចខួរក្បាល John Nathan Lising ឡើយ ដោយគ្រាន់តែសន្និដ្ឋានថា អការៈរបស់គេស្រដៀងទៅនឹងអ្នកជំងឺ Focal Seizure (លក្ខខណ្ឌនៃរោគសញ្ញាប៉ះទង្គិចខួរក្បាល) ៕
សហការី KBN