កម្មវិធី Cambodia’s Got Talent បានចាប់ផ្តើមរដូវកាលទី២ ហើយដែលបានចាក់ផ្សាយ កាលពីយប់ មិញនេះលើប៉ុស្តិ៍ហង្សមាស។

ក្នុងសប្តាហ៍ទី១នៃកម្មវិធី លំដាប់ថ្នាក់ពិភពលោកនេះ ក្រុមរាំមួយក្រុមបានបញ្ចេញសមត្ថភាពតាមរយៈ ក្បាច់រាំដ៏ប្លែកភ្នែកសម្រាប់កម្ពុជាដែលភាគច្រើនធ្លាប់តែឃើញតាមបណ្តាបច្ចឹមប្រទេសប៉ុណ្ណោះ។ ក្រុម CA STAR បានរាំក្នុងឈុតមានពន្លឺយ៉ាងទាក់ចិត្តរហូតអ្នកនាង ខាត់ សុឃឹម ចុចប៊ូតុងមាសឲ្យតែម្តង។

កម្មវិធីកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនេះផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យនៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV