សប្តាហ៍ដំបូងរបស់កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent ដែលបានចាក់ផ្សាយនៅ លើទូរទស្សន៍ហង្សមាស HDTV កាលពីយប់មិញនេះបានប្រមូលផ្តុំទៅដោយបេក្ខជនជាច្រើនរូបដែល មានទេពកោសល្យប្លែកៗ។

បេក្ខជនម្នាក់ឈ្មោះ គង់ សំអាត បានបញ្ចេញសមត្ថភាពពិសេសដោយការយកពស់វែកពិតៗមកលេង លើឆាកជាមួយ ឱបផង ថើបផង និងឲ្យពស់វាលើខ្លួនតាមចិត្តដែលមើលទៅពិតជាគួរឲ្យស្រៀវស្ញើប មែនទែន។ មិនត្រឹមប៉ុណ្ណឹងនៅយកពស់ចុះឲ្យមកលេងជាមួយគណកម្មការទៀតដែលធ្វើឲ្យ គណកម្មការរបស់យើងរត់ចែកផ្លូវគ្នាតែម្តង។

នេះត្រឹមជាសប្តាហ៍ដំបូងប៉ុណ្ណោះតែសង្កេតឃើញថាមានការសម្តែងប្លែកៗជាច្រើនគួរឲ្យជួកចិត្ត រង់ចាំទស្សនបន្តទៀតដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨យប់ លើប៉ុស្តិ៍ហង្សមាស HDTV