កាសែត the Sun បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​​នេះ​​អោយ​ដឹង​ថា នាង Demi Rose កំពុង​សម្រាក​នៅ​វិស្សមកាល​នៅ​ទីក្រុង នៅ​លើ​កោះ​មី​កូ​ណូ ប្រទេស​ក្រិ​ច ។ ហើយ​នាង​កំពុង​ធ្វើ​ឱ្យ​អ្នកគាំទ្រ ៧,១ លាន​នាក់​របស់​នាង​នៅ​លើ​អ៊ី​ន​ស្តា​ក្រាម ជ្រួលច្របល់​ក្នុង​អារម្មណ៍​គ្រប់​ៗ​គ្នា ។

តារា​ម៉ូ​ដែល​របស់​អង់គ្លេស ដោយសារ​តែ​កំប៉េះគូទ​ធំ​របស់​នាង ឥឡូវ​នាង ដេ​មី រ៉ូ​ស បាន​ទាក់ទាញ​អ្នកគាំទ្រ​របស់​នាង​នៅ​លើ​អ៊ី​ន​ស្តា​ក្រាម​ជា​ថ្មី​ម្តងទៀត ជាមួយ​រូបថត​សិច​ស៊ី ថត​ក្នុង​ឈុត​ហែល​ទឹក​ស្តើងរ​យា​គ​ពណ៌​ផ្កាឈូក តារា​បង្ហាញ​ម៉ូត និង​ជា DJ រូប​នេះ​ប្រហែលជា​ជ្រើសរើស មុំ​ថត​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ដើម្បី​បង្ហាញ​គូទ​ធំ​របស់​នាង ។

តារា​លេចធ្លោ​ក្នុង​បណ្តាញ​សង្គម​រូប​នេះ ដែល​តាម​ពាក្យ​ចចាមអារ៉ាម គឺ​កំពុង​មាន​ស្នេហា​ភ្លើតភ្លើន​ជាមួយ​តារាចម្រៀង​រ៉ែ​ប ឈ្មោះ​ធី​ហ្គា (Tyga) ជា​អតីត​សង្សារ​របស់​ប្អូនស្រី​ពៅ​របស់​នាង​គី​ម កា​ដា​សៀន គឺ​នាង ខា​យ​លី ជែ​ន​ន័​រ បាន​សរសេរ​ថា «​ជីវិត​គឺ​ស្រស់​ស្អាត ហើយ​មាន​ស្នេហា​ច្រើន​ណាស់​» ៕