ភ្នំពេញ៖ Huawei គឺ​ជា​ក្រុម​ហ៊ុនស្មាតហ្វូន​ដែល​ពិភព​លោក​ទទួល​ស្គាល់​ ភ្ញាក់ផ្អើល និងឱ្យ​តម្លៃ​លើ​ម៉ាក​សញ្ញា​ដ៏​ធំ​​មួយ​ក្នុង​ចំណោម​ម៉ាក​សញ្ញា​ធំៗ​ទាំង​100 ម៉ាក​ នេះបើ​យោង​តាម​ទីភ្នាក់​ងារ​ក្រុម​ហ៊ុន​ Interbrand ​ពោលមាន​អតិថិជន​រហូត​ដល់​ 250 លាន​នាក់​នៃ​ចំនួន​ប្រជាជន​ទាំង​អស់​លើ​ពិភព​លោក។ Huawei ​បានបំបែកឯតទគ្គកម្ម ក្នុងឆ្នាំ 2016​ និង 2017 នេះ ជាមួយនឹងការកើនឡើងប្រាក់ចំណូល 65-70% ធៀបនឹងឆ្នាំមុនៗ ដែលធ្វើឲ្យទីផ្សារតំបន់អាស៊ីអាគ្នេយ៍មានសក្ដានុពលយ៉ាងខ្លាំងក្នុងការរីកចម្រើនខ្លាំង ហើយថ្មីៗនេះទៀតត្រឹមពាក់កណ្តាល​ឆ្នាំ 2018​ ក្រុមហ៊ុនបាននាំចេញនិងលក់បានស្មាតហ្វូនចំនួន 100,000,000 គ្រឿងត្រឹមពាក់កណ្តាលឆ្នាំ2018 ជាមួយនឹងតម្លៃម៉ាក​សញ្ញាជាក្រុមហ៊ុនអន្តរជាតិធំៗឈានមុខឈរក្នុងលំដាប់​ 72 ក្នុងចំណោមក្រុមហ៊ុនធំៗចំនួន 500​​ នៅលើពិភពលោក (Top Fortune Global 500) ។

ដោយឡែកនៅកម្ពុជា​​ ថ្មីៗនេះ​ក្រោយពីទទួលបានជោគជ័យខ្លាំងលើ ស៊េរី​ វាយ (Y) និងណូវ៉ា (nova) ក្រុមហ៊ុន Huawei ប្រកាសផ្តល់តម្លៃនិងកាដូពិសេស ដល់អតិថិជនដែលជាវស្មាតហ្វូន និងថេបប្លេតរបស់ខ្លួនទាន់រដូវកាល Huawei Carnival ស៊ុបភើ ប្រូម៉ូសិន មហាប្រូម៉ូសិន មហាបញ្ចុះតម្លៃកប់ៗក្តោង​ មហា​រង្វាន់ដ៏ច្រើនសម្បើមមហស្ចារ្យ​! តម្លៃពិសេសៗ កាដូពិសេសៗ ពីហ៊ួរវ័យ ថែមដូចព្យុះ​ ថែមអស់ស្ទះ ថែម ថែម ពី ហ៊ួរវ័យ ជាមួយនឹង ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំងនោះគឺ​ Y ស៊េរី និង Nova ស៊េរី​ រួមមាន​ Huawei Nova3e (329$), Huawei Y7 Pro 2018 (189$), Huawei Y6 Prime 2018 (149$), Huawei Y5 Prime 2018 (129$), Huawei Y3 2018 (99$) Huawei Y3 2017 (89$)​ ​ជាមួយនឹងការធានាជាផ្លូវការសម្រាប់រយះពេល 1 ឆ្នាំ ជាមួយនឹងកាដូដ៌ច្រើនមហស្ចារ្យ ស៊ុបពើរថែម !

ជាងនេះទៅទៀត​ដើម្បីឆ្លើយតបនឹងសំណូមពរពីប្រជាជនកម្ពុជាដែលមានចំណូលមធ្យមនិងទាប ក្រុមហ៊ុនក៌បា​នបញ្ចុះតម្លៃដ៌​​​រន្ធត់ 3 ស៊េរី​ ដែលរួមមានស្មាតហ្វូននិងថេបប្លេតល្អៗ កំពុងពេញនិយមបំផុត ​ គឺ Huawei Nova 2i បញ្ចុះតម្លៃរន្ធត់ អស់ស្ទះត្រឹមតែ 269$​, Huawei Y9 2018 ត្រឹមតែ 229$ ​និង Huawei T 3 (7អីញ) 16GB​​​ តម្លៃត្រឹមតែ 129$ ជាមួយនឹងកាដូច្រើនៗកាន់ពេញដៃផងដែរ​។

លោក អែម យុទ្ធូ នាយកទីផ្សារជាន់ខ្ពស់ក្រុមហ៊ុនហួរវ័យ ប្រចាំនៅកម្ពុជា បានឆ្លើយតបតាមទូសព្ទ័ប្រាប់ថា «Huawei វាយ (Y) ស៊េរី​ ទទួលបានការពេញនិយមនិងលក់ដាច់ខ្លាំងតាំងពីឆ្នាំ​​ 2016 មកម្ល៉េះដូចជា Y6II, Y5II, Y3IIនៅទូទាំងប្រទេស  Huawei ណូវ៉ា (nova) ស៊េរី​  ចាប់ផ្តើមធ្វើអោយ Huawei ឡើងកូដខ្លាំងតាំងពីចេញលក់​​ Nova 2i កាលពីត្រីមាសទី3 ឆ្នាំ​ 2017 ពោលគឺ Huawei វាយ (Y) ស៊េរី​ ជាមូលដ្ឋានរឹងមាំក្នុងការប្រកួតប្រជែង ចំណែកHuawei ណូវ៉ា (nova) ស៊េរី​  ជាសសរគ្រឹះរឹងមាំក្នុងការវាយលុក ចំណែក​ Huawei ភី​ រឺម៉េត (P/Mate) ស៊េរី​ គឺជាយុទ្ធសាស្រ្តចំបងដណ្តើមយកចំណែកទីផ្សារ នាពេលអនាគត​» ។

បើក្រឡេកមើល Huawei Nova 2i គឺជាកំពូលស្មាតហ្វូនតម្លៃតាមថវិការ កាមេរ៉ា4 (2មុខ 2ក្រោយ) ដំបូងគេបង្អស់ ជាមួយនឹង អេក្រង់ធំលាតកប់គែម ទំហំ 5.9 អ៊ីញ (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត​ 1080*2160 ងាយស្រួលក្នុងការទស្សនា ភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់ៗ ជាមួយនឹងតួរស្រោបលោហធាតុមាំធន់​ គែមកោងស្អាត ស្តើង ស្រាល ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP សែសហ្វីរឹតតែស្អាតនិងលេចធ្លោរដូចតារា ថតបែបសិល្បៈ Portrait, Wide Aperture, Effect, Bokeh​។ ចំណែកឯកាមេរ៉ាភ្លោះខាងក្រោយវិញ 16MP/2MP អាចផ្តិតយករូបភាពច្បាស់ ថតបែបព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) ថែមទាំងមាន​ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់​ និងថាមពលថ្មធំ 3,340mAh ។

ចំណែក​ Huawei Nova 3e​ដែលកំពុងលក់ដាច់ខ្លាំង ពេញនិយមបំផុត ​ទាន់សម័យ ស្អាតកប់​ ខ្យូតកប់​ រួមជាមួយនឹងឲលក្ខណះពិសេសៗ ដូចជា​ កាមេរ៉ា 3 ថតច្បាស់កប់ Dual Rear Camera 16MP+2MP​ ​សែលហ្វីកប់ Selfie Camera: 16MP​ ថតម៉ាកប់ បំពាក់មុខងារអាជីព Pro Mode និង Light Fusion Portrait  ជាមួយនឹងរាងរចនាស្អាតទាក់ទាញ រលើបរលោង ចែងចាំងភ្លឺថ្លា ដូចគ្រាប់ពេជ្រពេញដោយប្រណិតភាព អេក្រង់ធំលាតកប់គែម ជាមួយនឹងល្បឿនលឿន ជាមួយនឹង RAM: 4GB, ROM: 64GB បន្ថែមមុខងារពេញនិយម​​ Face Unlock, ​Fingerprint, AR Lens, WiFi Bridge, Dual Bluetooth ​និងមុខងារសាកថ្មលឿន Quick Charge, Type C។

អតិថិជនក៌ដូចជាអ្នកប្រើប្រាស់​ និងម្ចាស់ហាងលក់ទូរសព្ទ័មួយចំនួន ក៌បានចំណាប់អារម្មណ៌ចំពោះស្មាតហ្វូនម៉ាកHuawei​ថា «Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនដ៏ធំលំដាប់លេខ 2 លើពិភពលោក ដោយយោងតាមតួរលេខលក់ពីព័ត៌មានអន្តរជាតិការលក់ជាចំនួនគ្រឿងកើនឡើងវ៉ាដាច់ក្រុមហ៊ុន​ Apple ក៌ព្រោះតែគុណភាព​ទទួល​ស្គាល់ជាអន្តរជាតិ ថាពិតជាជម្រើសថ្មីជាទីគាប់ចិត្ត ទាំងរូបរាងនិងបច្ចេកវិទ្យាល្អឥតខ្ចោះ នាយុគសម័យ​ស្មាតហ្វូនទំនើប ​​​ ​​អេក្រង់ធំៗលាតកប់គែម ភ្លឺច្បាស់​ត្រជាក់​ភ្នែក​ដូច​ធម្មជាតិ អ៊ិនធើណេតលឿន​​ ជាពិសេសសេវាខ្លាំងកប់ៗគ្រប់ខេត្តក្រុង ចុងកាត់មាត់ញក់ ថាមពលថ្មប្រើបានយូរជាងប្រមាណ​ 30% តម្លៃធូរជា​ង 40% បើធៀបនឹងម៉ាកផ្សេងៗ» ។

សូមរួសរាន់ឡើងមកទទួលយកកាដូដ៏ច្រើនមហស្ចារ្យពីស៊ុពើរ​​ប្រូម៉ូសិន ក្នុងរដូវកាល​ HuaweiCarnival ផ្តល់តម្លៃពិសេសៗ កាដូពិសេសៗ ថែមអស់ស្ទះ ថែម ថែម ពី ហ៊ួរវ័យ​  ! តោះទស្សនាវិដេអូលម្អិតដើម្បីដឹងកាដូច្រើនៗ តម្លៃល្អៗ បញ្ចុះតម្លៃ កាន់តែច្បាស់!