ភ្នំពេញ៖ មកដល់ទៀតហើយ សម្រាប់អ្នកគាំទ្រខ្សែរឿងបែបរន្ធត់ វាយប្រហារ Mission Impossible ចាប់តាំងពីវគ្គដំបូង ពេលនេះ វគ្គថ្មីដែលមានចំណងជើងថា Mission: Impossible – Fallout បានមកដល់រោងកុន Legend Cinemas ប្រទេសកម្ពុជាយើងហើយ ដែលធានាថាលោកអ្នកទស្សនាហើយប្រាកដជាទប់ខ្លួនមិនជាប់នោះទេ ។ សាច់រឿងរស់រវើក និងធ្វើឲ្យអ្នកទស្សនិកជន ប្រឹងទប់ខ្លួន ហត់ ទៅតាឈុតឆាកនីមួយៗនៃសាច់រឿងតែម្ដង ។

ចង់ដឹងថាសាច់រឿងសាហាវ ជក់ចិត្តបែបណាទៀតនោះកុំភ្លេចណា មានចាក់បញ្ចាំងតាមរោងភាពយន្តទំនើប Legend Cinemas គ្រប់សាខា នៅថ្ងៃទី ២៧ ខែកក្កដា ២០១៨ ខាងមុខនេះហើយ ។

សូមបង្ហើបថា វគ្គថ្មីនេះ លោក Tom Cruise ដែលសម្ដែងជាតួអង្គ Ethan Hunt នៅតែជាភ្នាក់ងារបស់ IMF និងជាវីរសដ៏ក្លាហានរបស់អ្នកគាំទ្រដដែល ។ ថ្វីបើមានវ័យ ៥៦ឆ្នាំយ៉ាងណាក៏ដោយ តែសមត្ថភាព និងកម្លាំងក្នុងសម្ដែងនៅតែល្អឥតខ្ចោះជានិច្ច ៕