ប្តីប្រពន្ធមួយគូបានជាប់ក្នុងកម្មវិធី America’s Got Talent មកដល់វគ្គ Judge Cut តែនៅក្នុងវគ្គនេះពួកគេបាន ភ្លាត់ស្នៀតនៅការសម្តែងដ៏គួរឲ្យស្ញើបធ្វើឲ្យទាំងគណកម្មការទាំងទស្សនិកជនលស់ព្រលឹងគ្រប់គ្នា។

នៅក្នុងការសម្តែងដ៏ព្រឺព្រួចលើកំណាត់ឈើចងខ្សែតូចមួយ ប្តីប្រពន្ធមួយគូនេះហក់តោងចាប់គ្នាទៅមកយ៉ាងគួរ ឲ្យស្រៀវធ្វើឲ្យឲ្យអ្នកទស្សនាស្ទើរតែមិនហ៊ានដង្ហើម តែមកដល់ឈុតចុងក្រោយបុរសជាប្តីក៏បានយកក្រណាត់ ខ្មៅមកបិទភ្នែករួចត្រៀមតោងចាប់ប្រពន្ធម្តងទៀត ក៏មានការភ្លាត់ស្នៀតដោយនាងបានរអិលរបូតពីដៃប្តីចាប់ មិនជាប់។

ថ្វីត្បិតមានការភ្លាត់ស្នៀតធ្លាក់មកក្រោមតែនាងមិនមានរបួសអ្វីឡើយ ហើយថែមទាំងសុំសម្តែងម្តងទៀតផងតែ ត្រូវគណកម្មការបដិសេដដោយនិយាយថា ’’នេះគឺជាការប្រកួតសមត្ថភាព មិនមែនជាការប្រកួតភាពល្អឥតខ្ចោះ នោះទេ អ្នកទាំងពីរមានសមត្ថភាពគួរស្ញើចសរសើរ’’ ហើយក៏អនុញ្ញាតឲ្យពួកគេទៅវគ្គបន្តដែលធ្វើឲ្យប្តីប្រពន្ធ មួយគូនេះស្រក់ទឹកភ្នែកដោយក្តីរំភើបរួមទាំងការអបអរពីទស្សនិកផងដែរ។

America’s Got Talent កំពុងទទួលបានប្រជាប្រិយយ៉ាងខ្លាំងដែលពេលនេះបានមកដល់វគ្គ Judge Cut ហើយ ឯកម្ពុជាយើងវិញកម្មវិធី Cambodia’s Got Talent ក៏កំពុងត្រៀមខ្លួនបង្ហាញដល់ពិភពលោកដូចគ្នាដែល វគ្គដំបូងនឹងធ្វើការចាក់ផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១០២៨ ខាងមុខនេះហើយ។ ក្នុងរដូវកាលទី២នេះ Cambodia’s Got Talent មានការចូលរួមពីគណកម្មការ ៤ រូបសុទ្ធសឹងជាកំពូលតារាមានបទពិសោធន៍ខ្ពស់គឺ លោក ព្រាប សុវត្ថិ អ្នកនាង ខាត់ សុឃឹម នាយ កុយ និងនាយ ក្រឹម រួមទាំងពិធីករសម្បូរវោហាពីររូបគឺ លោក ជា វិបុល និងលោក សាន វិសាល ផងដែរ។