ខេត្ត​បាត់ដំបង​៖​ បុរសម្នាក់ឃើញក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ បានប្រើល្បិល្បួងនាំទៅកន្លែងស្ងាត់ ហើយចាប់រំលោភសេពសន្ថវៈ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២១៨​ នៅ​ក្នុងភូមិ​ថ្វាង​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ។

មន្ត្រីនគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ​ឈ្មោះ​ រឿ​ន​ អ៊​ក​ អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក ល អាយុ១៦ឆ្នាំ រស់នៅស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង្ស័យប្រើល្បិចលួងលោម និងបញ្ឆោតក្មេងស្រីរងគ្រោះ នាំ​ទៅកន្លែងស្ងាត់ ហើយក៏ចាប់រំលោភសេពសន្ថវៈ តែត្រូវនាងរើបម្រះ គេចខ្លួនរួច។ បន្ទាប់ពីរឿងរ៉ាវអសីលធម៌នេះបានកើតឡើងហើយ ក្មេងស្រីរងគ្រោះបានយករឿងរ៉ាវទាំងនេះទៅប្រាប់ម្ដាយរបស់នាង ទើបគាត់នាំកូនស្រីរបស់ខ្លួន ទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាល​រដ្ឋ​បាល សុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យកូនស្រីរបស់គាត់។

ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលដំបូងខេត្ត ផ្តន្ទាទោសតាមច្បាប់៕