ក្រុងហុងកុង៖ ជាមួយការចំណាយថវិកា១១៣លានដុល្លារអាមេរិក ភាពយន្តចិនដែលថ្លៃបំផុតពុះធ្លាប់មាន ASURA បានក្លាយជាបរាជ័យខាតដើម ក្នុងប្រត្តិសាស្ត្រនៃឧស្សាហកម្មនេះ ដោយដកខ្លួនចេញពីរោងភាពយន្តទាំងឡាយហើយ កាលពីចុងសប្តាហ៍នៃការបើកឆាកបញ្ចាំងរបស់ខ្លួន បន្ទាប់ពីការចាប់ផ្តើម រកប្រាក់ចំណាយបានតិចតួចត្រឹម៧,៣លានដុល្លារអាមេរិក។

ភាពយន្តស្រមើស្រម៉ៃខ្លាំងប្រើកុំព្យូទ័រជួយជាពិសេសរបស់ផលិតកម្ម Alibaba Pictures រឿង ASURA នេះ ត្រូវបានគ្រោងផលិតជាវណ្ណកម្មដំបូង នៅក្នុងភាពយន្តត្រីវិនាដសាស្ត្រមួយតាមដំណើររឿងវីរៈបុរសពុទ្ធសាសនាទីបេបុរាណ ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រុមអាជ្ញាធរ ដើម្បលើកកម្ពស់សមាសភាពការងារតាមវប្បធម៌ប្រពៃណីចិន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានិយាយថា ភាពយន្តនេះ បានចំណាយប្រាក់៧៥០លានយន់ (១១៣,៥លានដុល្លារអាមេរិក) ដើម្បីផលិត និងបានបើបញ្ចាំងពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែក្រុមហ៊ុនលក់សំបុត្រចិន Maoyan បាននិយាយថា រឿងនេះរកប្រាក់ចំណូលបានត្រឹមតែជាង៧,៣លានដុល្លារកាលពីចុងសប្តាហ៍។

ត្រឹមថ្ងៃអាទិត្យ គណនីបណ្តាញសង្គមផ្លូវការរបស់ភាពយន្តនេះ បានបង្ហោះសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ខ្លួននឹងបិទការបញ្ចាំងតាមរោងភាពយន្តនៅម៉ោង១០យប់ នៅរាត្រីនោះ។
https://youtu.be/OzBhG0WkUrM
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖ «យើងសម្តែងនូវការសុំទោសចំពោះអ្នកគ្រប់គ្នា ដែលចង់ទស្សនា ប៉ុន្តែពុំមានឱកាសបានឃើញវា»។
សព្វថ្ងៃនេះ ភាពយន្តល្អមើលដែលរកចំណូលបានខ្ពស់បំផុតនៅចិន ត្រូវបានគេផលិតជាមួយថវិកាតិចជាងការចំណាយលើរឿង Asura ចំនួនពាក់កណ្តាល៕