ក្រុងបាងកក៖ វរៈសេនីយ៍ប៉ូលិសថៃម្នាក់ ដែលគេឃើញនៅជាមួយអតីតនាយករដ្ឋមន្ត្រីថៃដែលរត់គេចខ្លួនពីរនាក់ នៅឯព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកពីចុងសប្តាហ៍មុន និងមុននេះ ជាមួយម្នាក់ក្នុងចំណោមពួកគេនៅក្នុងក្រុងឡុងដ៏ ត្រូវបានគេព្យួរការងារហើយ ដោយរងចាំការសាកសួរ។

ឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វង់សុវ៉ាន់ ដែលមើលការខុសត្រូវខាងកម្លាំងប៉ូលិស បាននិយាយពីថ្ងៃអង្គារថា លោក Watanyu Witthaypalothai ត្រូវបានដកចេញពីតួនាទីហើយ ហើយគណកម្មាការមួយត្រូវបានបង្កើតឡើងដើម្បីពិនិត្យមើលគំនិតមារយាទគាត់។

វរៈសេនីយ៍ឯប៉ូលិស Watanyu (ស្តាំ)ត្រូវបានគេឃើញនៅជាមួយអតីតនាយករដ្ឋមន្ត្រី លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត់ ក្នុងក្រុងឡុងដ៏កាលពីចុងខែមិថុនា។

វរៈសេនីយ៍ឯប៉ូលិស Watanyu ត្រូវបានគេឃើញនៅជាមួយអតីតនាយករដ្ឋមន្ត្រី លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត់ ក្នុងក្រុងឡុងដ៏កាលពីចុងខែមិថុនា។ ប៉ូលិសរូបនេះ ក៏ត្រូវាបានគេឃើញនៅជាមួយលោកជំទាវ យីងឡាក់ និងបងប្រុសរបស់លោកជំទាវ គឺលោកថាក់ស៊ីន នៅឯព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅពេលដែលក្រុមក្រូអាត បានទម្លាក់ក្រុមអង់គ្លេសនៅក្នងក្រុងមូស្គូកាលពីរាត្រីថ្ងៃពុធ។

អតីតនាយករដ្ឋមន្ត្រីទាំងពីរ ត្រូវបានគេតាមចាប់ខ្លួនតាមដីការចាប់ខ្លួនជាច្រើន លោកថាក់ស៊ីន ពីបទភៀសខ្លួនពីប្រទេសមុនពេលលោកត្រូវបានកាត់ទោសដាក់ពន្ធនាគារពីបទរំលោកអំណាច ក្នុងរឿងភរិយាលោកកាលណោះទិញដីរដ្ឋមួយកន្លែង ហ់យលោកស្រីយីងឡាក់ ពីបទបរាជ័យពុំអាចបញ្ឈប់អំពើពុករលយយ នៅក្នុងគម្រោងទិញស្រូវរបស់របស់រដ្ឋាភិបាល។

វរៈសេនីយ៍ឯប៉ូលិស Watanyu ធ្វើការនៅឯនាយករដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍ នៃការិយាល័យសាខាពិសេស។ លោកត្រូវបានតែងតាំងជាអង្គរក្សលោកស្រីយីងឡាក់ កាលពីលោកស្រីជានាយករដ្ឋមន្ត្រី។ លោកត្រូវបានគេនិយាយថា ទទួលបានការទុកចិត្តពីត្រកូល ស៊ីណាវ៉ាត់។

ស្នងការរងប៉ូលិសជាតិ ឧត្តមសេនីយ៍ឯក Srivara Ransibrahmanakul បាននិយាយថា ថ្ងៃទី២៧ មិថុនា វរៈសេនីយ៍ឯប៉ូលិស Watanyu បានស្នើសុំច្បាប់សម្រាក់ ពីថ្ងៃទី២៦មិថុនាដល់ថ្ងៃទី១៣កក្កដា ទៅកាន់ក្រុងឡុងដ៏ ដើម្បីចាត់ចែងកម្មវិធីសិក្សារបស់កូនប្រសលោក។
យោងតាមលោកឧបនាករដ្ឋមន្ត្រីឲ្យដឹងថា វរៈសេនីយ៍ឯប៉ូលិស Watanyu បានត្រឡប់មកប្រទេសថៃវិញហើយ៕