ក្រុងឡូស អេនចឺឡេស៖
អ្នកចម្រៀងលំដាប់ពិភពលោករបស់អាមេរិក នាងជេន្នីហ្វើរ ឡូប៉េស បច្ចុប្បន្នមានអាយុ៤៨ឆ្នាំហើយ ប៉ុន្តែអ្នកសិល្បៈរូបស្រស់ ដែលមានគូទឡើង«ខ្ទីត»ដ៏អស្ចារ្យល្បីពេញពិភពលោក និងមានជំនាញរាំក្រឡុកឆាកតន្ត្រីរបស់ខ្លួន ដ៏សម្បើម និងមានអ្នកគាំទ្ររាប់លាននាក់ទូទាំងពិភពលោក។ ប៉ុន្តែអ្វីដែលនារីគ្រប់រូប ចង់ដឹងនោះគឺ តើតារាចម្រៀងប៉ុបអាមេរិក រូបនេះមានអាថ៌កំបាំងខាងសម្រស់អ្វីខ្លាំង ទើបអាចធ្វើឲ្យនាងមើលទៅដូចជាទើបតែអាយុ២៨ឆ្នាំដូច្នេះ។ ខាងក្រោមនេះ ជាវិធីនិងតិចនីកទាំង១១យ៉ាងដែលអ្នកចម្រៀងពូកែចង្កេះរូបនេះ បានធ្វើដើម្បីសុខភាពរាងកាយ។

1-នាងហាត់ប្រាណពីព្រលឹម
ក្នុងអ៊ីស្តាក្រាម ជេន្នីហ្វើរ ឡូប៉េស ដែលនិយមហៅថា Jlo ក៏បានចែករំលែករូបថតតួជើងថ្មីរបស់នាង មុនពេលចាប់ផ្តើមការហាត់ប្រាណជាប្រចាំ ផ្តោតសំខាន់លើត្រឹមចង្កេះចុះក្រោម។

2-នាងប្រើផលិតផលថែរក្សាស្បែក គ្លីកូលីកអាស៊ីដ
ផលិតផលថែរក្សាស្បែកដោយសារធាតុគ្លីកូលីកអាស៊ីដ ដើរតួនាទីជាអ្នកសម្អាតជាតិគីមិលើស្បែក តាមរយៈការរំលាយកោសិកាស្បែកដែលងាប់ និងបណ្តុះមកវិញនូវកោសិកាស្បែកថ្មីទន់ល្មើយ។ ដូចគ្នានឹងការយកកោសិកាងាប់ខាងលើចេញដែរ ផលិតផលនេះក៏លើកទឹកចិត្តការកកើតកោសិកាសដែរ ដែលជាវត្ថុល្អវិសេសសម្រាប់ស្បែកមនុស្សចាស់ដែលខុចខាតដោយសារពន្លឺព្រះអាទិត្យ។ ដូច្នេះវាមិនមែនជាអ្វីជាការសង្ស័យទេ ដែល Jlo បានប្រាប់ទស្នាវដ្តី People ថានាងចូលចិត្តប្រើសារធាតុគ្លីកូលីក សម្រាប់«ពន្លឺសុខភាពចែងចាំង»។

3-នាងញ៉ាំអាហារមានប្រូតេអ៊ីន
វាមិនមែនជារឿងពិសេសអ្វី សម្រាប់របបអាហាររបស់នាង Jlo។ ថ្វីបើនាងមានសាច់ដុំព្រោះ៦ដុំ ប៉ុន្តែនាងមិនមែនតមអាហារទេ នាងបានប្រាប់ទស្សនាវដ្តី Hello ថា នាងញ៉ាំអាហារមានប្រុតេអ៊ីនច្រើន។ នាងនិយាយថា៖ «ប្រូតេអ៊ីន គឺចំណូលចិត្តរបស់ខ្ញុំ នៅពេលឃ្លាន។ វាជួបបំពេញបន្លថែមដល់ខ្ញុំ និងជួយឲ្យខ្ញុំមានកម្លាំងកាន់តែយូរ វាជាថាមពលសម្រាប់សាច់ដុំអស្ចារ្យ»។

4-នាងមិនដែលអាំងថ្ងៃ
វាមិនមែនមកពីស្បែកនាងមានពណ៌ដាំដែងស្រាប់នោះទេ ដែលនាង Jlo មិនអាំងថ្ងៃ ហើយអ្នកក៏ដឹងដែរថា ការលែងខ្លួនប្រឈមនឹងពន្លឺថ្ងៃ កាំរស្មីយូវី នឹងបំផ្លាញជាតិសរសៃរទឹកប្រតេអ៊ីនស្បែក និងជាតិសរសៃទន់ភ្លន់នៅក្នុងស្បែក ដោយបណ្តាលឲ្យយើងចាស់មុនអាយុកាល។ ដូច្នោះហើយទើប នាង Jlo ចៀសវាងពន្លឺនិងកំដៅខ្លាំងនោះ ដូចដែលនាងបានប្រាប់ទស្សនាវដ្តី InStyle ថា ខ្ញុំមិននៅហាលថ្ងៃយូរទេ ខ្ញុំជឿលើធម្មជាតិស្បែកយើង។

5-របស់៣យ៉ាង ដែលនាងមិនប៉ះពាល់
យើងទាំងអស់គ្មានសុទ្ធតែដឹងថា ស្រា កាហ្វេ និងការជក់បារី មិនល្អសម្រាប់ស្បែកយើងទេ ប៉ុន្តែយើងនៅតែមិនប្រកាន់នឹងរបស់ពីរចុងក្រោយជាប្រចាំ។ ប៉ុន្តែសម្រាប់ Jlo មិនប៉ះពាល់វាឡើយ។ នាងបានប្រាប់ទស្សនាវដ្តី US Weekly ថា៖ «ខ្ញុំមិនផឹកស្រា មិនជក់បារី និងមិនញ៉ាំកាហ្វេ។ របស់ទាំងនោះ វាធ្វើឲ្យខូចស្បែកអ្នក នៅពេលកាន់តែចាស់ទៅ»។

6-គេងឲ្យបានច្រើន
Jlo បានប្រាប់ទស្សនាវដ្តី InStyle ថា៖«គំនិតល្អលេខ១ គឺត្រូវគេងឲ្យបានគ្រប់គ្រាន់ជានិច្ច។ ខ្ញុំមិនអាចខ្ជះខ្ជាយពេលវេលាទេ។ ពិសេសបំផុត ខ្ញុំពេញចិត្តគេងឲ្យបាន៩ទៅ១០ម៉ោង ហើយបិតិចបំផុត ក៏គេងឲ្យបាន៨ម៉ោងដែរ ១ថ្ងៃ។ ស្តាប់ទៅ ខ្ញុំដូចជាបិសាចជញ្ជក់ឈាមមែនទេ ព្រោះមិនត្រូវការពន្លឺព្រះអាទិត្យ ហើយដេកច្រើន»។

7-នាងតាំងសមាធិរាល់ថ្ងៃ
Jlo បានចាប់ផ្តើមការសមាធិក្នុងឆ្នាំ២០១៥ នៅពេលចាប់ផ្តើមអាជីពសម្តែង បង្ហាញខ្លួន និងចម្រៀង។ ពេលនេះ នាងសមាធិរយៈពេល២០នាទីរៀងរាល់ព្រឹក និងយប់។

8-នាងមានគ្រូបង្វឹកពីរនាក់
សម្រាប់អ្នកការគិតជួលគ្រូបង្វឹកកីឡាម្នាក់វាយាប់ទៅហើយ ប៉ុន្តែសម្រាប់ Jlo នាង នាងមានអ្នកបង្វឹកពិរនាក់។ នាងបានប្រាប់ទស្សនាវដ្តី US Weekly ថា៖ «នៅពេលខ្ញុំនៅក្រុងញូវយ៉ក ខ្ញុំហាត់ប្រាណជាមួយ លោក David Kirsch គាត់ជាអ្នកបង្វឹកពូកែ។ នៅពេលខ្ញុំនៅអិលអេ ខ្ញុំធ្វើការជាមួយអ្នកស្រី Tracy Anderson។ ខ្ញុំចង់បានលំនឹងកណ្តាលមយយ នូវអ្វីដែលពួកគាត់ បានផ្តាល់ឲ្យខ្ញុំ។ ពួកគាត់ពិជាមានវិធីផ្សេងគ្នាទាំងស្រុង ។ ខ្ញុំចូលចិត្តធ្វើឲ្យរាងកាយមានចលនា»។

9-នាងមានទម្លាប់លាងជម្រះម៉ាគីយេ
រឿងមួយ ដែលអ្នកមិនដែលដឹងថា Jlo កំពុងធ្វើនោះគឺ នាងមិនដែលចូលគេងជាមួយម៉ាគីយេនោះទេ។ នាងបានប្រាប់ទស្សនាវដ្តី ថា៖ «ខ្ញុំតែងតែលាងជម្រោះមុខខ្ញជានិច្ច បន្ទាប់ពីការហាត់ប្រាណ។ ទង្វើនោះ វាជួយឲ្យរន្ធញើសរបស់ខ្ញុំស្អាត ហើយស្បែករបស់ខ្ញុំមានអារម្មណ៍ថា សុខភាពល្អ»។

10-នាងញ៉ាំទឹកលើសពី៨កែវ
ជាក់ស្តែង សកម្មភាពហាត់ប្រាណទាំងនោះតែងតែធ្វើឲ្យអ្នកស្រេទឹក ដែលនោះហើយ ដែលនាង Jlo ចាត់ទុកទឹកគឺជាជីវិត។ នាងប្រាប្រាប់ទស្សនាវដ្តី ថា៖ «ដំបូង គែធ្វើឲ្យមានជាតិទឹក្នុងខ្លួន។ ញ៉ាំទឹកច្រើន ជាពិសេសមុនពេលហាត់ប្រាណ អាចជួយអ្នកជំរុញចលនាបានកាន់តែខ្លាំង និងទទួលបានផលកាន់តែច្រើនពីទម្លាប់ហាត់ប្រាណរបស់អ្នក»។

11-នាងញ៉ាំតែបន្លែតៃតង
អ្នកពិតជាស្មានថា នាង Jlo ពិតជាចូលចិត្តរបបអាហារពីហាង Nandos និងរបបអាហារទឹកក្រូច ប៉ុន្តែតាមពិតគឺមិនមែនទេ នាងទទួលទានតែរបបអាហរដែលស្អាត មិនកែច្នៃ។ នាង បានប្រាប់ទស្សនាវដ្តី US Weekly ថា៖ «យើងញ៉ាំបន្លែបៃតងជាច្រើនដូចជាទំាំងបារាំង កូនស្ពៃក្តោប ខាត់ណាខៀវ និងប្រភេទសាឡាត់។ ខ្ញុំចូលចិតចម្អិនអាហារ ខ្ញុំចោះចម្អិនគ្រប់យ៉ាង។ ខ្ញុំចុលចិត្តចម្អិនអាហារព័រតូរីកូ ព្រោះខ្ញុំបានធំដឹងក្តីនៅទីនោះ»៕