ខេត្តឈាងរ៉ៃ៖ ម្តាយរបស់ក្មេងប្រុសម្នាក់ ក្នុងចំណោមក្មេងប្រុស ជាកីឡាករពាល់ទាត់ទាំង១២នាក់ បាននិយាយថា អ្នកស្រីពិតជារីករាយខ្លាំងណាស់ ដែលត្រូវបានអនុញ្ញាត្តិ ឲ្យឱបកូនប្រុសរបស់ខ្លួន កាលពីថ្ងសុក្រ ទី១៣ កក្កដា។

ក្រោមគេ​ខាងឆ្វេង គឺកុមារ Prachak Sutham ដែលបានឱបម្តាយហើយ
ក្មេងប្រុសនៅក្នុងមន្ទីរពេទ្យ

ម្តាយរបស់ Prachak Sutham បាននិយាយថា អ្នកស្រីត្រូវបានអនុញ្ញាត្ត ឲ្យជួបកូនប្រុសដោយផ្ទាល់ និងនិយាយជាមួយគេ និងឱបគេជាលើកទី១ បន្ទាប់ពីកូនប្រុសរបស់នាង ត្រូវបានគេដាក់ឲ្យនៅដោយឡែក នៅឯមន្ទីរពេទ្យ Chiang Rai Prachanukroh តាំងពីត្រូវបានសង្គ្រោះពីរូងភ្នំថាំហ្លួង។

ក្រុមគ្រួសាររបស់ប្រុស
ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យ

អ្នកស្រី បាននិយាយថា កូនអ្នកស្រិ សុខភាពល្អណាស់ ហើយវេជ្ជបណ្ឌិតម្នាក់ បានប្រាប់អ្នកស្រីថា កូនខ្ញុំ អាចត្រូវអនុញ្ញាត្តឲ្យទៅផ្ទះវិញ ក្នុងអំឡុងសប្តាហ៍ក្រោយ។ ដោយលើកឡើង ពីព័ត៌មានថ្មីពីមន្ទីរពេទ្យ អគ្គនាយក វេជ្ជបណ្ឌិត Chaiwet Thanapaisan, Thongchai បាននិយាយថា សាច់ញាតិយុវជនទាំងអស់ ត្រូវបានអនុញ្ញាត្តឲ្យសួរសុខទុក្ខពួកគេ ដោយមានលក្ខខណ្ឌឲ្យពាក់ម៉ាស់មុខ និងលាងជម្រះដៃទាំងពីរមុនពេល និងក្រោយការសួរសុខទុក្ខ។

វេជ្ជបណ្ឌិត Chaiwet បានបន្តថា សុខភាពអ្នកទាំង១២នាក់ល្អណាស់ បន្ទាប់ពីការធ្វើតេស្តឈាមពួកគេ ឃើញថា ពុំមានជំងឺអ្វីទេ ហើយពួកគេរងចាំតែថ្ងៃត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ៕