ខេត្តឧត្តរមានជ័យ​ ៖​ ជនជាតិអេរ៉ង់ម្នាក់ បានបើករថយន្តធុនតូចមួយគ្រឿង គ្រោះថ្នាក់ក្រឡាប់ដោយខ្លួនឯង ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦៤ ស្ថិតក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរជ័យ ។

បើតាមការឲ្យដឹង ពីមន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់សារព័ត៌មានថា ជនរងគ្រោះដែលបើកឡើងក្រឡាប់នោះ មានឈ្មោះ ហួសសេន ម៉ារី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិអេរ៉ង់ បានចូលមកស្រុកខ្មែរជាភ្ញៀវទេសចរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ហើយបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមផងដែរ ចំណែករថយន្តត្រូវបានស្ទូចយកទៅរក្សាទុក រង់ចាំដោះស្រាយជាក្រោយ ៕