ក្នុងព្រឹកថ្ងៃពិសេស របស់តារាចម្រៀងស្រីប្រចាំ ផលិតកម្មសាន់ដេ រូបនេះ ត្រូវបានគេសង្កេតឃើញថា ខាងក្រុមគ្រួសារ និងស្វាមីខ្លួន បានរៀបចំពិធីនេះ យ៉ាងធំដុំ មិនឲ្យចាញ់កម្មវិធីតារាដទៃនោះឡើយ។

ជាពិសេស នាព្រឹកថ្ងៃហែជំនូននេះដែរ គ្រប់ការតុបតែង ក្នុងពិធី ពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ ហើយចំពោះសម្រស់កូនក្រមុំវិញ ពិតជាធ្វើឲ្យគ្រប់គ្នា មិនសរសើរមិនបានតែម្ដង។
គួរបញ្ជាក់ដែរថា កញ្ញា អេនជី បានសម្រេចចិត្តចូលរោងជ័យ ជាមួយស្វាមីសង្ហា ដែលអ្នកទាំង២ បានប្រើរយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងយល់ចិត្តគ្នា រហូតឈានដល់ដំណាក់កាល ក្លាយជាប្ដីប្រពន្ធនឹងគ្នា៕

រូបភាព៖ Lima Bun Saranghae