រាជធានីភ្នំពេញ៖ ​​នៅថ្ងៃទី​ ៨ ​ខែមេសា​ ឆ្នាំ​​២០១៨ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer) នឹងរៀបចំកម្មវិធីចាប់រង្វាន់ ជ័យមង្គលលើកទី១ នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាផ្ទាល់ នៅវេលាម៉ោង ៨​យប់​-១០​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ កម្សាន្ត​សប្បាយ​រីករាយ ពី​តារា​ចម្រៀងល្បីឈ្មោះប្រចាំ ព្រះរាជាណាចក្រកម្ពុជា​ជាច្រើន​រូប ​ដូចជា៖ ក្រុម Mustache Band កញ្ញា ប៉ាច គីមមួយ កញ្ញា បាន មុន្នីល័ក្ខ និង លោក ហង្ស សុវណ្ណារិទិ្ធ។ ដើម្បីផ្តល់រង្វាន់ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ ក្នុង​កម្មវិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ស្រាបៀរថៃហ្គ័រ​ ឆ្នាំ​​២០១៨ ។

កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​ អតិថិជន​ដែល​បាន​​ជាវស្រាបៀរថៃហ្គ័រ ​សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់​ លើក​​ទី​មួយ​នេះ​ ស្រាបៀរថៃហ្គ័រ នឹង​​ប្រគល់​​រង្វាន់សម្រាប់​​គូ​ស្វាមី​ ភរិ​យា​​ថ្មីចំនួនប្រាំគូគឺ៖ រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅប្រទេសជប៉ុន ជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួនប្រាំរង្វាន់។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​ ដែល​ជា​ម្ចាស់​​រង្វាន់​​ទាំងនេះ​​? កុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​ ​​
ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕