កាលពីថ្ងៃទី24​ ខែ មីនា ឆ្នាំ2018​ នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រុមហ៊ុនvivo បានប្រារព្ធពិធីសម្ពោធបង្ហាញវត្តមាន នូវស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួន គឺ vivo V9 ដែលជាទូរស័ព្ទជំនាន់ស្ថិតនៅក្នុងត្រកូល V ដែលបំពាក់នូវកាមេរ៉ាភ្លោះ និងមានអេក្រង់ Full View Display ដ៏ទំនើប។ ព្រឹត្តការណ៍នេះ គឺទទួលបានអញ្ជើញចូលរួអពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន vivo ហើយនឹងភ្ញៀវកត្តិយស ដែលជាដៃគូតំណាងចែកចាយមកពីទូទាំងប្រទេស ជាពិសេស គឺមានវត្តមានតារាចំរៀងដ៏ល្បីឈ្មោះបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺលោក ព្រាប សុវត្ថិ ដែលជាស Brand Ambassador តំណាងអោយក្រមហ៊ុនទូរស័ព្ទ vivo ទៀតផង។

ក្រុមហ៊ុន vivo បានបញ្ជក់ថា ស្មាតហ្វូន V9 ថ្មីនេះ គឺមានអេក្រង់Full View Display ទំហំ 6.3 អ៊ីងមានកម្រិតបង្ហាញ FHD+ 2280×1080 Pixel ដែលនឹងធ្វើឲ្យលោកអ្នកកាន់តែរីករាយជាមួយការប្រើប្រាស់និងទស្សនាវីឌីអូផ្សេងៗ ជាមួយនឹងកម្មវិធីចែកអេក្រង់ 3.0 ក៏នឹងបន្ថែមនូវចំណីអារម្មណ៍ និងភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់មួយកំរិតថែមទៀតផងដែរ។ ស្មាតហ្វូន V9 មានកាមេរ៉ាមុខទំហំ 24MP ដែលបំពាក់នូវសេនសឺ 1/2.78 អ៊ីង ដែលអាចធ្វើឲ្យពន្លឺចូលបានគ្រប់គ្រាន់ នឹងធ្វើឲ្យរូបសែលហ្វីកាន់តែភ្លឺស្អាត។ និយាយរួមទៅ V9 គឺជាទូរស័ព្ទដែលសែលហ្វីច្បាស់ជាងគេនាពេលបច្ចុប្បន្ន។

នៅលើកាមេរ៉ាស្មាតតហ្វូន V9 ថ្មីនេះ ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយបច្ចេកវិទ្យា A.I. Beauty ដែលជាការប្រមូលព័ត៌មានសម្គាល់ពីមុខមាត់ជាក់លាក់របស់មនុស្សផ្សេងៗពីគ្នាតាមរយៈទិន្នន័យលើផ្ទៃមុខមនុស្សជាច្រើនលាននាក់បូករួមនឹងអ្នកជំនាញវិជ្ជាជីវៈថតរូបនិងអ្នកជំនាញផ្នែកតុបតែងមុខត្រូវបានពិគ្រោះយោបល់ក្នុងអំឡុងពេលនៃដំណើរការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។ លើសពីនេះទៀតនោះ កាមេរ៉ាស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា AR Cute Selfie ដែលអាចឲ្យលោកអ្នកជ្រើសរើស ស្ទាយដែលចូលចិត្តធ្វើអោយ រូបថតមើលទៅពិសេសនិង កាន់តែតែមានភាពស្រស់ស្អាត។

ស្មាតហ្វូន V9 ក៏បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា ដោះសោរដោយស្កេនមុខរួមគ្នា នឹងការដោះសោរដោយស្កេន ក្រយ៉ៅដៃបានយ៉ាងលឿនផងដែរ។ ដូចនេះ យើងឃើញថាបច្ចេកវិទ្យារបស់ V9 ពិតជាមានចំនុចគួរអោយចាប់អារម្មណ៍ច្រើនមែនទែន។ V9 មានរ៉េមទំហំ 4GB និងមានអង្គចងចាំទំហំ 64GB នឹងអាចន្ថែមបានដល់ 256GB។ ស្មាតហ្វូនថ្មីនេះ ដំណើរការដោយ Android 8.1 / Funtouch OS4.0 ពិតជាធ្វើអោយការដំណើរការនៃកម្មវិធីមានភាពងាយស្រួលក្នុងការប្រើប្រាស់។ V9 មានថាមពលថ្មទំហំ 3260​ mAh ដែលអាចអោយអ្នកប្រើសម្រាប់ការប្រើប្រាស់ធម្មតាបានមួយថ្ងៃពេញផងដែរ ។ អ្វីដែលប្លែកសំរាប់ស្មាតហ្វូន V9 នោះ គឺមុខងារមិនរំខានដល់ការលេងហ្គេមរបស់អ្នក ដែលនឹងមិនធ្វើអោយការលេងហ្គេមរបស់អ្នកបានកាត់ផ្តាច់នោះទេ ដូចនេះ អ្នកនៅតែអាចលេងហ្គេម និងអាចលើកទូរស័ព្ទក្នុងពេលតែមួយបានថែមទៀតផង។

ក្រុមហ៊ុន បានន្ថែមថា ស្មាតហ្វូន V9 ដែលជាម៉ូដែលថ្មីរបស់ vivo នេះ គឺពិតជាល្អសម្រាប់អ្នកដែលនិយមចូលចិត្តភាពទាន់សម័យ ជាពិសេសយុវវ័យតែម្តង ពីព្រោះតែតម្លៃសមរម្យ និងភាពទាន់សម័យនៃបច្ចេកវិទ្យារបស់វា។ សំរាប់ការមកដល់របស់ vivo V9 ក្រុមហ៊ុនផ្តល់ តម្លៃពិសេសត្រឹមតែ 329 ដុល្លារប៉ុណ្ណោ ដែលពិតជាសមរម្យជាងស្មាតហ្វូនកំពូលៗ ដែលជាដៃគូររបស់ vivo ដែលមានបច្ចេកវិទ្យាទំនើបដូចគ្នានោះ។​

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន vivo បានចាប់ដៃគូសហការជាផ្លូវការជាមួយក្រុមហ៊ុន Smart ដែលលោកអ្នកអាចរកជាវបាននូវទូរស័ព្ទ vivo ដោយនឹងទទួលបាននូវកាដូរបន្ថែមពី Smart យ៉ាងច្រើនផងដែរ។