ខេត្តព្រៃវែង៖ ក្មេងស្ទាវម្នាក់ឃើញកូនកំលោះ និងសាច់ញាតិកំពុងវក់វីកំដរភ្ញៀវ នៅក្នុងពិធីមង្គលការរបស់ខ្លួន បានលបឡើងទៅបន្លំធ្វើជាកូនកំលោះ សើយសារុងកូនក្រមុំដែលកំពុងដេកលង់លក់ រំលោភសេពសន្ថវៈបានសម្រេចចំនួន៣ដង លុះពេលនាងដឹងថាមិនមែនជាប្ដីរបស់នាង ក៏ស្រែកឆោឡោផ្អើលពេញរោងការ នាំគ្នាស្ទុះទៅក្របួចក ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅក្នុងផ្ទះការមួយកន្លែង ស្ថិតក្នុងស្រុកកញ្ច្រៀច។
មន្ត្រីនគរបាលស្រុកកញ្ច្រៀច បានឲ្យដឹងថា ជនសង័្សយដែលថ្លើមធំហ៊ានចូលទៅផ្សំដំណេកជាមួយកូនក្រមុំចំនួន៣ដង ជំនួសកូនកំលោះនោះ ឈ្មោះ ឈឺន ចាន់សេង អាយុ១៨ឆ្នាំ។ រីឯកូនក្រមុំ រងគ្រោះ ឈ្មោះ ក រ ហើយយពួកគេទាំង២នាក់ មានផ្ទះនៅជិតគ្នា។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុខាងលើ បានឲ្យដឹងថា កាលពីថ្ងៃកើតហេតុ នៅក្នុងភូមិ-ឃុំរបស់ពួកគាត់ មានអ្នកភូមិម្នាក់ បានរៀបចំពិធីមង្គលការយ៉ាងអធិកអធមមួយ ដោយមានភ្ញៀវទាំងសងខាង មកពីទីជិតឆ្ងាយ បានមកចូលរួមឲ្យពរជ័យដល់គូស្វាមីថ្មោងថ្មី និងរាំកម្សាន្ដលេងយ៉ាងសប្បាយ រហូតដល់យប់ជ្រៅ ទើបពួកគាត់ទៅផ្ទះរៀងៗខ្លួន។ ស្របពេលនោះដែរ ដោយសារការបម្រើភ្ញៀវពេញមួយថ្ងៃ ធ្វើឲ្យកូនក្រមុំអស់កម្លាំងយ៉ាងខ្លាំង ទើបចូលទៅដេកនៅក្នុងបន្ទប់ផ្សំដំណេក រង់ចាំកូនកំលោះមកក្រេបទឹកឃ្មុំនារាត្រីដំបូង ហើយក៏ដេកលង់លក់ទៅ។ រីឯកូនកំលោះវិញ មិនទាន់បានទៅក្រេបចន្ទទឹកឃ្មុំជាមួយប្រពន្ធរបស់ខ្លួនភ្លាមៗនោះទេ គឺជាប់រវល់នឹងបម្រើភ្ញៀវជិតស្និទ្ធ ដែលមកជូនពរជ័យដល់ពិធីមង្គលការរបស់ខ្លួន។
ប្រភពព័ត៌មានដដែល បានបន្តថា ស្របពេលកូនកំលោះកំពុងវក់វីជាមួយនឹងភ្ញៀវបែបនេះ ជនសង្ស័យបានឃើញឱកាសល្អ ក៏លបបន្លំធ្វើជាកូនកំលោះ ចូលទៅដេកជាកូនក្រមុំ ធ្វើឲ្យនាងច្រឡំ នឹកស្មានថាជាប្ដីរបស់នាង ក៏សុខចិត្តឲ្យជនសង្ស័យសើយសារុងនាងរំលោភ រហូតបានសម្រេចចំនួន៣ដង។ ក្រោយពេលឡើងឋានសួគ៌ជាមួយកូនក្រមុំរហូតអស់កម្លាំងខ្លាំងពេក ជនសង្ស័យក៏ប្រះខ្លួនដេកលង់លក់ទៅ លុះពេលកូនក្រមុះភ្ញាក់ដឹងខ្លួនថាមិនមែនជាប្ដីរបស់នាង ក៏ស្រែកឆោឡោផ្អើលពេញរោងការ នាំគ្នារត់មកចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ច។
ដោយឡែកយុវជនកំហូចដែលថ្លើមធំហ៊ានទៅក្រេបទឹកឃ្មុំ ជំនួសកូនកំលោះនោះ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេ និងនារីរងគ្រោះ គឺជាអ្នកជិតខាងគ្នា ហើយរូបគេបានលួចស្រលាញ់នារីរងគ្រោះ អស់រយៈពេលយូរហើយ ប៉ុន្តែរូបគេមិនដែលហ៊ានសារភាពពីទំហំ នៃទឹកចិត្តស្នេហារបស់ខ្លួនឲ្យនាងដឹងនោះទេ។ លុះដល់ពេលនាងរៀបការ រូបគេក៏បានមកចូលរួម នៅក្នុងពិធីមង្គលការរបស់នាង រហូតដល់យប់ជ្រៅ ប៉ុន្តែនៅពេលឃើញនាងដេកលង់លក់តែម្នាក់ឯង នៅក្នុងបន្ទប់ ហើយកូនកំលោះបានទៅដេក នៅក្នុងរោងខាងកូនកំលោះបាត់ ទើបធ្វើឲ្យឃើញឱកាសល្អ បានបន្លំខ្លួនធ្វើជាកូនកំលោះ ឡើងទៅផ្សំដំណេកជាមួយនាង ចំនួន៣ដង រហូតធ្វើឲ្យគេអស់កម្លាំង ក៏ដេកលង់លក់ទៅ លុះពេលនាងភ្ញាក់ដឹងខ្លួន ទើបបែកការបែបនេះ។
ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកកញ្ចៀច ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់៕