ពស់ថ្លាន់ឈ្មោលមួយក្បាល ទំងន់២០គីឡូក្រាម ត្រូវ២នាក់ប្តីប្រពន្ធ ប្រទះឃើញកំពុងតែលូន កាត់ថ្នល់បាននាំគ្នាចុះចាប់ យកទៅប្រគល់ឲ្យស្ថានីយ ទូរទស្សន៍ហង្សមាស កាលពីវេលាម៉ោង ០៧និង១៥នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកតានូ តាមបណ្តោយផ្លូវកៅស៊ូ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បុរសដែលចាប់ពស់ថ្លាន់ បានមានឈ្មោះ ប៊ុន យីម អាយុ៤២ឆ្នាំ មុខរបររត់រ៉ឺម៉កដឹកឈើ ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានស្រុកកំណើត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង មានប្រពន្ធឈ្មោះម៉ម ថា អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
តាមសំដីបុរសជាអ្នក រត់រ៉ឺម៉កដឹកឈើ បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់ទើបបានមករត់រ៉ឺម៉ក នៅវេលាម៉ោង៥និង៣០នាទីល្ងាច ជិះមកដល់ចំណុចខាងលើ ស្រាប់តែបានប្រទះឃើញ ពស់ថ្លាន់ឈ្មោល១ក្បាល មានទំងន់ជិត២០គីឡូ ប្រវែង៣ម៉ែត្រកំពុងតែលូន កាត់ថ្នល់ ទៅរកទីវាលមានសុវត្ថិភាព ដែលកំពុងតែលូនមកក្រៅផ្លូវថ្នល់ ជិតផុតហើយ ក៏ចាប់វាទុកសិនរួចក៏បើករ៉ឺម៉កម៉ូតូ យកមកប្រគល់អោយសមត្ថកិច្ច ប៉ុស្តិចាក់អង្រែ លើដើម្បីទុកប្រគល់ ជូនអភិរក្សសត្វព្រៃ តែសមត្ថកិច្ចមិនព្រមទទួល គាត់បានដឹកពស់២នាក់ប្តីប្រពន្ធ យកទៅទុកនៅប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ៕