ភ្នំពេញ៖ យុវជនម្នាក់បានឡើងឋានសួគ៌ជាមួយនាងក្រមុំម្នាក់ ក្នុងមួយប់ចំនួន២ដង ស្រាប់តែភ្លឺឡើង នាងប្ដឹងពីបទចាប់រំលោភ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មានពីមន្ត្រី ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ បានឲ្យដឹងថា យុវជនជាប់ចោទពីបទគំរាមសម្លាប់ និងរំលោភនោះ ឈ្មោះ សារ៉ុន តារ៉ា អាយុ២៣ឆ្នាំ មុខរបរជួយលក់គ្រឿងក្លែង នៅមុខរោងចក្រ ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិសំរោង ឃុំតាឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។ រីឯនារីរងគ្រោះ ឈ្មោះ ក គ អាយុ១៨ឆ្នាំ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
មន្ត្រីនគរបាលដដែល បានបន្តថា បើយោងតាមពាក្យបណ្ដឹងងរបស់នារីរងគ្រោះ បានចោទប្រកាន់យុវជនជាប់ចោទថា យុវជនខាងលើនេះបានប្រើកូនកាំបិតគំរាមសម្លាប់ និងចាប់នាងរំលោភ រហូតបានសម្រេចជាបន្តបន្ទាប់ចំនួន២ដង នៅលើផ្លូវលំ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
នារីរងគ្រោះ បានបន្តថា នាងទើបតែមកជួយលក់គ្រឿងក្លែមនេះ បានរយៈពេលប្រហែលតែ១ខែប៉ុណ្ណោះ លុះមកដល់យប់ថ្ងៃកើតហេតុ ស្រាប់តែឈ្មោះ សារ៉ុន តារ៉ា ត្រូវជាក្មួយថៅកែ បានចូលទៅកន្លែងដេករបស់នាង ហើយចាប់នាង ដោយគំរាមកុំឲ្យស្រែក បើស្រែកគេនឹងសម្លាប់ចោល។ បន្ទាប់មកជននេះក៏បានចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេចតែម្តងទៅ។ លុះមកដល់វេលាម៉ោងប្រហែល១រំលងអធ្រាត្រ ថ្ងៃដដែលនេះ ជននេះក៏បានចាប់បង្ខំនាងរំលោភ រហូតបានសម្រេចម្តងទៀត។
នារីរងគ្រោះ បានបញ្ជាក់ថា នៅយប់នោះ នាងមិនអាចស្រែកបានទេ ព្រោះផ្ទះនោះត្រូវបានគេចាក់សោបិទជិត មានតែដេកយំ រង់ចាំដល់ពេលភ្លឺតែប៉ុណ្ណោះ។ លុះព្រឹកឡើង នាងក៏រត់ចេញទៅប្រាប់បងជីដូនមួយ ទើបគាត់នាំនាងទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែ និងទាមទារសំណងជំងឺចិត្តថ្លៃព្រហ្មចារិនី(បើបុរសគេបើ “ព្រហ្មចារី”)របស់នាង។
មន្ត្រនគរបាលដដែល បានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានប្រាប់ថា រូបគេមិនបានចាប់រំលោភនារីរងគ្រោះនោះទេ ហើយពួកគេបានស្រលាញ់ និងព្រមព្រៀងដេកជាមួយគ្នា ដោយគ្មានការបង្ខិតបង្ខំនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារនារីរងគ្រោះបានដាក់ពាក្យបណ្តឹងសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងទាមទារសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារពីជនសង្ស័យ ៕