សិល្បៈ៖ នៅប៉ុន្មានម៉ោងមុននេះ តារាសម្ដែង ម៉ាដូណា ត្រូវបានបុរសម្នាក់ទម្លាយវីដេអូឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ-កនៅកន្លែងម្សាន្តមួយ រហូតមានការដណ្ដើមទូរស័ព្ទគ្នាបណ្ដាលឱ្យជ្រុះធ្លាក់បែកទៀតផង បន្ទាប់ពីតារារូបនេះ បោះសម្រាមចោលនៅទីសាធារណៈផ្ដេសផ្ដាស ។

បើយោងតាមវីដេអូដែលបុរសរូបនេះបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកឱ្យដឹងថា ម៉ាដូណា និង មិត្តភក្តិ បាននាំគ្នាមកសុំមើលទូរស័ព្ទពីបុរសរូបនោះ ប៉ុន្ដែមិនព្រមទើបមានការដណ្ដើមគ្នាដូច្នេះ ។

យ៉ាងណាមិញ បន្ទាប់ពីវីដេអូទាំងនោះត្រូវបានដាក់បង្ហោះជាសាធារណៈ គេសង្កេតឃើញមានបណ្ដាអ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាចែករំលែកវីដេអូនោះតៗគ្នា ព្រមជាមួយពាក្យរិះគន់លើតារាដួងនេះ យ៉ាងចាស់ដៃទៀតផង ។

សូមបញ្ជាក់ដែរថា ទោះជាយ៉ាងណាក្ដី មកទល់ពេលនេះ នៅមិនទាន់មានអ្នកណាម្នាក់ដឹងច្បាស់ទេថា នៅក្នុងសកម្មភាពឈ្លោះប្រកែកគ្នា របស់តារាសម្ដែងម៉ាដូណា នេះ ជាការពិត ឬគ្រាន់តែជាការសម្ដែង ដើម្បីចង់បំផុសគំនិតយុវវ័យ ក៏ដូចជាប្រជាពលរដ្ឋទូទៅឱ្យយស់ពីតម្លៃនៃបរិស្ថាន ដោយការចូលរួមសម្អាតទាំងអស់គ្នា ព្រោះជាក់ស្ដែង នៅតាមរមណីដ្ឋានផ្សេងៗ គេសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋយើងមួយចំនួនតូច បោះសំរាមចោលផ្ដេសផ្ដាស មិនយល់ពីតម្លៃអវិជ្ជមាននៃសំរាមទាំងនោះឡើយ ។

ចង់ដឹងច្បាស់ថាសកម្មភាព ម៉ាដូណា ប្រកែកគ្នាតឹងសរសៃ-កជាមួយបុរសនោះយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម ៖ Cake KBN