តើអ្នកដឹងទេថា មុខងារ 6 ចលនា (6 Motion Direct Drive) ដែលមាននៅក្នុងម៉ាស៊ីន របស់ LG មានសារៈប្រយោជន៏អ្វីខ្លះ?
6 Motion Direct Drive ជាមុខងារបោកគក់6 ចលនាដែលជួយ អោយការបោកគក់ មានលក្ខណៈស្អាតដូចទៅនឹងការបោកដៃ ហើយលាងសម្អាតក្អែល ដែលសិ្អតនៅជាប់សាច់ក្រណាត់បានស្អាតល្អ ។
ស្លាបចាត់ 3 របស់ធុងបោកគក់វិលឆ្លាស់គ្នាបានយ៉ាងឆាប់រហ័ល និង ធ្វើការបោកគក់ទៅលើ សាច់ក្រណាត់ថ្មមៗ ហើយបន្ថែមកម្លាំងបោកគក់ធ្វើអោយ ក្រណាត់ធ្លាក់ចុះទៅខាងក្រាមធុងបោកគក់ ដើម្បីបន្ថែមការប៉ះគ្នារវាងក្រណាត់ និង ធុងបោកគក់ ធ្វើអោយសំលៀកបំពាក់កាន់តែស្អាតល្អ មិនធ្វើអោយខូចសាច់ក្រណាត់ ហើយលាងជម្រះសាប៊ូ អោយបានស្អាតល្អ ព្រមទាំង មិនមានភាពជំពាក់គ្នា រវាងសាច់ក្រណាត់ និង សាច់ក្រណាត់ ទៀតផង ។
មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យា inverter Direct Drive មានមុខងារសន្សំសំចៃអគ្គីសនី ម៉ូទ័រផ្ដល់សំឡេងស្ងាត់ល្អ និង មានសំលេងរំញ័រតិចបំផុត។ អ្វីដែលកាន់តែពិសេសនោះគឺ គុណភាពធានា ទៅលើដុំម៉ូទ័រដែលមានរយះពេល 10 ឆ្នាំទៀតផង។
ដោយសារតែបច្ចេកវិទ្យាដ៏អស្ចារ្យទាំងអស់នេះហើយទើបធ្វើអោយម៉ាស៊ីនបោកគក់ LG ទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ហើយក៏មានការគ្រាំទ្រពីហាងបោកអ៊ុតសម្លៀកបំពាក់ថែមទៀតផង ព្រោះថាគ្រប់ហាងបោកអ៊ុតទាំងអស់ស្ទើរតែ 90% ដែលប្រើប្រាស់ម៉ាស៊ីនបោកគក់ LG ។
មិនត្រឺមតែប៉ុណ្ណោះ ជាមួយនឹងម៉ាស៊ីនបោកគក់ LG ក៏បានបន្ថែមនូវប្រព័ន្ធTub Clean ដែលមានមុខងារពិសេស ក្នុងការថែទាំអនាម័យ ក្នុងការសម្អាតកែ្អល និង ក្លិនដែលជាប់នូវក្នុងធុងបោកគក់ ជាមួយប្រព័ន្ធទឹកវិលកួច នៅក្នុងធុងធ្វើអោយភាព កខ្វក់រត់ទៅតាមរន្ធនៅគៀនៗ របស់ធុងសម្អាតហើយធ្លាក់ចូលទៅក្នុង រន្ធតូចៗនៅខាងក្រោមធុង ធ្វើអោយភាពកខ្វក់នៅក្នុងធុងត្រូវបាន សម្អាតហើយកំចាត់ចេញ នៅពេលដែលបង្ហូរទឹកចេញ វាមានភាពងាយស្រួល ដល់លោកអ្នកមិនចាំបាច់ លាងធុងដោយខ្លួនឯង គ្រាន់តែចុចលើកម្មវិធី Tub Clean វានិងដំណើរការខ្លួនឯងជាការស្រេច៕