ដោយមើលឃើញពីការកើនឡើង នូវតម្រូវការអ៊ិនធឺណិតល្បឿនលឿន ក្រុមហ៊ុន TODAY ISP បានបង្កើតកញ្ចប់អ៊ិនធឺណិតថ្មី TODAY SuperFast ដែលមានល្បឿនរហូតដល់ 150Mbps។ កញ្ចប់សេវាកម្មនេះ គឺសាកសមបំផុតសម្រាប់ សណ្ឋាគា ខុនដូ អាផាតមិន គ្រឹះស្ថានអប់រំ ក្រុមហ៊ុន និងអង្គការនានា ដែលត្រូវការល្បឿនអ៊ិនធឺណិតលឿនបំផុត និងដំណោះស្រាយបច្ចេកទេសជាចាំបាច់។
ក្រុមហ៊ុនក៏មានការផ្តល់ជូនពិសេស ចំពោះគម្រោងអ៊ិនធឺណិតថ្មីនេះ ដោយមិនគិតថ្លៃដំឡើង និងពុំមានប្រាក់កក់។ អតិថិជនអាចជ្រើសរើស គម្រោងល្បឿនទៅតាមតម្រូវការជាក់ស្តែង៖
• ល្បឿន 100Mbps, $3,700 សម្រាប់គម្រោង 1ឆ្នាំ ឬ $2,170 សម្រាប់គម្រោង 6ខែ
• ល្បឿន 150Mbps, $5,500 សម្រាប់គម្រោង 1ឆ្នាំ ឬ $3,200 សម្រាប់គម្រោង 6ខែ
សូមបញ្ជាក់ថា ក្រុមហ៊ុន TODAY ISP ជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តល់ដំណោះស្រាយបច្ចេកទេសអ៊ិនធឺណិត ដោយប្រើប្រាស់បណ្តាញអ៊ុបទិកក្រោមដីដំបូងគេ។ អតិថិជនបានផ្តល់ការគាំទ្រចំពោះការខិតខំប្រឹងប្រែងផ្តល់សេវាកម្មកន្លងមក ទើបក្រុមហ៊ុនបន្ថែមទុនវិនិយោគដើម្បីបំពេញ តម្រូវការទីផ្សារ និងធានានូវគុណភាពសេវាកម្ម។
លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ គម្រោងអ៊ិនធឺណិត TODAY SuperFast ថ្មីនេះ សូមទាក់ទងតាម E-mail: sales@today.com.kh ឬ ទូរស័ព្ទ 087 21 55 77។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.today.com.kh ៕