បាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើង កាលពីរសៀល ថ្ងៃទី១ ខែឧសភាឆ្នាំ២០១៧ នៅចំណុចក្រុមទី៥៦ ភូមិបឹងព្រីង ឃុំបឹងព្រីងស្រុកថ្មគោល បណ្ដាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា សាកសពបុរសរងគ្រោះទាំង ៣នាក់ ខាងលើនេះ ទី ១ ឈ្មោះជា វិយោ អាយុ ១៨ឆ្នាំ រស់នៅភូមិប៉ោយ សំរោងឃុំតាពូងស្រុក ថ្មគោលខេត្តបាត់ដំបង ទី ២ឈ្មោះលី ដាវ៉ាន់អាយុ ១៧ឆ្នាំរស់នៅភូមិគោកក្តួច ឃុំតាពូងស្រុកថ្មគោល និងទី៣ ឈ្មោះ ប្រាថ្នា អាយុ ២០ឆ្នាំ នៅភូមិគោកក្តួច ឃុំតាពូងស្រុកថ្មគោល ។
តាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាពណ៌ខ្មៅ គ្មានស្លាកលេខ ហើយមានរថយន្ត ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ2Y-2809 បើកបរយ៉ាងលឿនមកពីទិសខាងត្បូងឆ្ពោះទៅខាងជើង ពេលនោះគេបានដឹងថា រថយន្តបើកវ៉ារថយន្តមួយគ្រឿងទៀត ដែលនៅពីមុខ ក៍ជ្រុលទៅឆ្វេងដៃបុកអ្នកជិះម៉ូតូទាំងបីនាក់មួយទំហឹងតែម្ដង ៕
សហការី KBN-LIVE.com