សិល្បៈ ៖ លោក រ៉ាវី គឺជាតារាចម្រៀងកុងត្រាក្នុងផលិតកម្ម សាស្តា ដែលបានបង្ហាញវត្តមានជាងពីរឆ្នាំ និងមានបទចម្រៀងជាច្រើនបទនៅលើទីផ្សារ ហើយលោកក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនច្រើនតាមរយៈទឹកដមសំឡេង និងរូបរាងចាប់ច្រឡំលោក កែវ វាសនា ដែលជាតារាល្បីឈ្មោះច្រើនឆ្នាំមកហើយ។
ចង់ស្ដាប់ និងឲ្យពិន្ទុទេ រវាងលោក រ៉ាវី និងលោក កែវ វាសនា ក្រៅពីមានរូបរាងដូចបងប្អូនភ្លោះ តើអ្នកទាំងពីរអ្នកណាមានទឹកដមសំឡេងពីរោះជាង ហើយតារាជើងថ្មីរូបនេះខ្លាំងប៉ុនណា ទើបត្រូវបានអ្នកគាំទ្រចាប់ច្រឡំ សូមស្ដាប់ និងមើលរូបភាពខាងក្រោម ៖
ផ្ដល់សិទ្ធដោយ៖ Kqube