ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាប្រពន្ធ និងជាម្តាយគួរឲ្យស្រឡាញ់ម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈប្តី និងកូនប្រុសរងរបួសធ្ងន់ បន្ទាប់ពីពួកគេ ជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុករថយន្តធន់ធំ របស់ក្រុមហ៊ុនប្រេង LHR ចំពេលមេឃកំពុងធ្លាក់ភ្លៀង នៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្វប្រចាំនៅកន្លែងហេតុ បានរាយការណ៍ថា ជនរងគ្រោះ ៣នាក់ បានធ្វើដំណើរតាមរថយន្តកូរ៉េ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែដល់ចំណុចកើតហេតុ បានបុករថយន្តក្រុមហ៊ុនដឹកប្រេង LHR បណ្តាលស្ត្រីជាប្រពន្ធស្លាប់ ប្តីរងរបួសធ្ងន់ ខណៈកូនប្រុសអាយុប្រហែល ១០ឆ្នាំ បានប៉ើងចេញពីរថយន្តតែម្តង។
បើតាមសេចក្តីរាយការណ៍ដដែល គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពេក មើលផ្លូវមិនឃើញ៕ ផ្ដល់សិទ្ធដោយ៖ VD7