វីដេអូឃ្លីបមួយ បានបង្ហាញពីគ្រោះថ្នាក់ ដ៏គួរឲ្យរន្ធត់មួយ ដែលស្ថិតនៅក្នុងខេត្ត ស៊ុងខ្លា ប្រទេសថៃ ដែលមានរថភ្លើងមួយខ្សែរ បានរត់ពីបាងកក ទៅកាន់ខេត្តស៊ុងខ្លា បានធ្វើដំណើរដោយល្បឿនដ៏លឿន ។

ខណៈដែលរថភ្លើង បើកជិតផុតក្បួនទៅហើយ ស្រាប់តែមានរថយន្ត ម៉ាកតូយូតា ពណ៌សមួយគ្រឿង បើកដោយបុរសម្នាក់ បានរុលចូលទៅបុករថភ្លើង ដែលកំពុងតែមានល្បឿនលឿន ទាំងកំរោល ។

ភ្លាមៗនោះ គេឃើញរថយន្តបានខ្ទាត បោកផ្ទប់និងសសរបង្គោលភ្លើង ហើយអ្នកបើកបរ បានប៉ើងចេញពីក្នុងរថយន្ត ដេកស្តូកពីក្រោមបង្គោលភ្លើងតែម្តង។

ប៉ូលិសបានសន្និដ្ឋានជំហ៊ានដំបងថា បុរសអ្នកបើកបរ ប្រហែលជាជាន់ហ្វ្រាំងអត់ស៊ី ទើបបានជារថយន្ត រុលទៅបុកក្បួនរថភ្លើងដូច្នេះ។ តែទោះជាយ៉ាងណា ប៉ូលិសបានធ្វើការ ស៊ើបអង្កេតលើករណីនេះ ដើម្បីឲ្យដឹងច្បាស់ពីមូលហេតុ ពិតប្រាកដ ៕

សហការី ខេប៊ីអិន