Home តារាអន្តរជាតិ Zhao Lusi បង្កើតប្រវត្តិសាស្ត្រនៅកម្មវិធី Harper’s Bazaar ជាមួយការបង្ហាញម៉ូតលំដាប់ខ្ពស់

Zhao Lusi បង្កើតប្រវត្តិសាស្ត្រនៅកម្មវិធី Harper’s Bazaar ជាមួយការបង្ហាញម៉ូតលំដាប់ខ្ពស់

267
0

តារាសម្ដែង Zhao Lusi បានធ្វើឱ្យមជ្ឈដ្ឋានសិល្បៈ និងម៉ូតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី Harper’s Bazaar Annual Gala 2026 តាមរយៈការបង្ហាញម៉ូតរ៉ូបលំដាប់ខ្ពស់ចំនួបពីរឈុតក្នុងថ្ងៃតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2GbBEj3N9-VDjfTraXrio4xUrUVn6XLajzaLrbyeDdrr1A2q228mT0okIimePuI6nl5QdYl6aW6A-V-1M3W8HkBHaTEFoB3hGtW0a46CqW7QA_6bf-Pdlcg-PgG8461EQFO4vkx8OZSwbmdy9c0lx6Vfo-eNojEOKDVkiusgveIlF8fuMuR2nqbzeiDI/s2000/image_2026-10-22_15-56-20.png

បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការបង្ហាញខ្លួនលើកដំបូងលើកម្រាលព្រំក្រហមជាមួយរ៉ូបដ៏ប្រណីតពីម៉ាក Elie Saab Zhao Lusi បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងទៀត ដោយបង្ហាញខ្លួនជាមួយរ៉ូបរចនាពិសេសពីម៉ាក Zuhair Murad ដែលជារ៉ូប Haute Couture រដូវផ្ការីក និងរដូវក្តៅឆ្នាំ ២០២៦ ដែលទើបត្រូវបានបង្ហាញនៅលើឆាកម៉ូតទីក្រុងប៉ារីស។ រ៉ូបដ៏អស្ចារ្យនេះមានម៉ូតបើកស្មា ជាមួយនឹងការរចនាដែលបង្ហាញពីភាពប្រណីត ការប្រើប្រាស់ពណ៌ pastel ចម្រុះ ការប៉ាក់លម្អដោយផ្កាយ៉ាងល្អិតល្អន់ និងការតុបតែងខ្សែបូពណ៌មាសដ៏លេចធ្លោនៅត្រង់ចង្កេះ ដែលធ្វើឱ្យរូបរាងរបស់ Zhao Lusi កាន់តែស្រស់ស្អាត និងទាក់ទាញភ្នែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgawT_ZpzFtjRHsS78zQJWKDz5e0CjAEODtdEj7G3di7dYASIVQstvso12G5HRHiDc8baQSpto6GayguqwxJ7INLHkHu7sr6uyAeIQFYvC56CmZGXjHGIBYax79wTQUCGxqUPqAfAn3GX4AffqNAriX9Gf3KEVPtgiBtFN13yk1WYgfDG3xvIlNHtJ3Fkg/s1280/image_2026-10-22_15-56-18.png
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះគឺរ៉ូបនេះត្រូវបានគេអះអាងថាជារ៉ូបចុងក្រោយដែលប្រើសម្រាប់បិទបញ្ចប់កម្មវិធីបង្ហាញម៉ូតរបស់ Zuhair Murad ទាំងមូល។ រ៉ូបចុងក្រោយក្នុងកម្មវិធីបង្ហាញម៉ូតត្រូវបានចាត់ទុកថាជាស្នាដៃដ៏លេចធ្លោ និងមានតម្លៃខ្ពស់បំផុតមួយរបស់អ្នករចនា ហើយជាទូទៅមិនងាយត្រូវបានផ្តល់ឱ្យខ្ចីសម្រាប់ព្រឹត្តិការណ៍ផ្សេងៗឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3QSjnxGkXB__ruU3n7MaMMOEmSZn_FFjMvN10fG90K0-X3Ghxp8q8dGfgEW7xJ8b2JthKFPSKYe95D6aQFYGAhSgPp8E6rym7Qa4DhgmN7dQZ-ff7k6kBGo5rZswTjvQ-bFVeAK1oxDNIQRYJay2TN6l12omrPwyg9Ye-y1zlT5pQbycXx1INaNvgxLk/s2048/image_2026-10-22_15-56-19%20(2).png
ការបង្ហាញខ្លួននេះត្រូវបានអ្នកគាំទ្រមួយចំនួនចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយមានការអះអាងថា Zhao Lusi ជាតារាសម្ដែងចិនដីគោកដំបូងគេដែលទទួលបានឱកាសពាក់រ៉ូបចុងក្រោយដ៏លេចធ្លោពីកម្មវិធីបង្ហាញម៉ូតរបស់ Zuhair Murad។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ69xoaBj7L0q1ofxUF5y3AEfzG1Xv889xvw0uvxw-tvdXR1kD0qUKAEI_BPSjPLXmGf53MkQ3CkwYOq8XaxTlUGYxqFPiB-zU29mXsO4gHGFzJaaWMCb66JQAtOetvaNt3yRfp2WXkXQfiPlqmQVd1CMY3OnHZe-JS40NSLuv3IXBlCJg7b3YJ42U38g/s1440/image_2026-10-22_15-56-22.png

ទោះជាយ៉ាងណា ការបង្ហាញខ្លួននេះក៏បានបង្កឱ្យមានការជជែកវែកញែកផងដែរបន្ទាប់ពីមានអ្នកសរសេរប្លុកម៉ូតមួយចំនួនលើកឡើងថារ៉ូបទាំងពីរអាចត្រូវបានទិញដោយក្រុមការងាររបស់តារាស្រីរូបនេះផ្ទាល់ជំនួសឱ្យការខ្ចីពីម៉ាកតាមរយៈទំនាក់ទំនងសាធារណៈ។ ពាក្យចចាមអារ៉ាមនេះបានរីករាលដាលយ៉ាងឆាប់រហ័សដោយសារម៉ាកទាំងពីរត្រូវបានគេចាត់ទុកថាជាម៉ាក Haute Couture ល្បីល្បាញដែលមានការជ្រើសរើសសិល្បករយ៉ាងប្រុងប្រយ័ត្ន។

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់ Zhao Lusi ក្នុងកម្មវិធី Harper’s Bazaar Gala 2026 បានក្លាយជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកស្រឡាញ់ម៉ូត ដោយបង្ហាញពីភាពលេចធ្លោរបស់នាងទាំងក្នុងវិស័យសិល្បៈ និងម៉ូត៕