Home សុខភាព ស្រីៗគួរប្រុងប្រយ័ត្ន! គ្រុនឈាមចំពេលមករដូវ អាចបង្កើនហានិភ័យខ្ពស់ដល់អាយុជីវិត

ស្រីៗគួរប្រុងប្រយ័ត្ន! គ្រុនឈាមចំពេលមករដូវ អាចបង្កើនហានិភ័យខ្ពស់ដល់អាយុជីវិត

248
0

យើងបានដឹងរួចមកហើយថា ជំងឺគ្រុនឈាមជាជំងឺឆ្លងបង្កដោយវីរុស ចម្លងតាមមូសខ្លាញីខាំ។ ក្រោយមានករណីស្រ្តីម្នាក់បាត់បង់ជីវិតដោយសារជំងឺនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញក្ដីបារម្ភពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃជំងឺគ្រុនឈាមលើស្រ្តីក្នុងអំឡុងពេលមករដូវ។ លោកថា ចំពោះស្ត្រីដែលកើតជំងឺនេះស្របពេលមករដូវត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលមានការធ្លាក់ឈាមច្រើន ភាពស្លេកស្លាំង ឬជំងឺឈាមតំណពូជ បេតា-តាឡាសេមី (Beta-Thalassemia)។ ទោះជាការមករដូវមិនធ្វើឱ្យជំងឺគ្រុនឈាមធ្ងន់ធ្ងរដោយស្វ័យប្រវត្តិក៏ដោយ ប៉ុន្តែការប្រែប្រួលកំណកឈាមបណ្តាលមកពីគ្រុនឈាម រួមផ្សំការបាត់បង់ឈាមរដូវ អាចបង្កើនហានិភ័យខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx-sBsahQbKgdZ4jYq_riXn9w13qIVI0kyM1cZdFk0DkhUC_7cu8oz8bv-0QJMahDn1QYk_5sXTGOOVeU2c2g-5wjsKuQ_Mwutq1DSlNAIyrvDqkE_PzmocEouxthjVCXgoZA_F9MFkr-42tYnSXkiBOKGs3S6OfY1mrmSssCDaklBBK49Y6bOduL5Im4/s1280/photo_2026-10-22_14-23-08.jpg

ផលវិបាកចម្បង លោកវេជ្ជបណ្ឌិតបានរៀបរាប់ថា គឺជំងឺគ្រុនឈាមធ្វើឱ្យប្លាកែតថយចុះ (Thrombocytopenia) និងប៉ះពាល់ដល់ការកកឈាម ដែលនាំឱ្យឈាមរដូវធ្លាក់ច្រើន ឬយូរជាងធម្មតា។ ការបាត់បង់ឈាមច្រើនបង្កឱ្យកើត ឬធ្វើឱ្យភាពស្លេកស្លាំង (Anemia) កាន់តែធ្ងន់ធ្ងរ ដោយមានអាការៈអស់កម្លាំង វិលមុខ បេះដូងលោតញាប់ និងដង្ហើមខ្លីៗ។ ដំណាក់កាលគ្រោះថ្នាក់បំផុតគឺនៅចន្លោះថ្ងៃទី៣ ដល់ថ្ងៃទី៧ (ពិសេសពេលកម្ដៅខ្លួនចាប់ផ្តើមចុះ) មានរយៈពេលប្រមាណ ២៤ ទៅ ៤៨ ម៉ោង ដែលតម្រូវឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMJuDW2njo6yFGjI4iRoQ_Qgvs0JYPNYioMKXIm30jlfj9YEGTP4mu3SkcQYqqz7yRFb2F-kGeApcrECyx_7uRJ9-_kJ-0LGnm6EcE9_h4qM4cyuu0m2euvQt1dWCbT3n70eaiD4ROlUKY3eXxkcoTBWkToBW819EAI5RTuy6HCHbEntf11fzAfuVWzWQ/s1007/photo_2026-10-22_14-23-06%20(2).jpg
ជាមួយគ្នានេះ ហានិភ័យចំពោះស្ត្រីដែលមានភាពស្លេកស្លាំងស្រាប់ ឬមានជំងឺបេតា-តាឡាសេមី អាចទ្រាំទ្រនឹងការបាត់បង់ឈាមបន្ថែមបានតិចតួចប៉ុណ្ណោះ។ ប្រសិនបើមានភាពស្លេកស្លាំងធ្ងន់ធ្ងរ ត្រូវការបញ្ចូលឈាមជាប្រចាំ និងថែទាំដោយគ្រូពេទ្យឯកទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnbjR7mcxKgdsOFStOd-_Mzg6r-DAFNoO2tutgw5WwBHpyqYCJJ0OfngCAIfhV1N0b7XnkFOwjJYWwl-oXXBG2-lOYT4m7nqFhFKgda9tbPcukXSdmcYjXOsQrd4ggTdIJTZK7ZvyvaucLIM9D6tyq4qOk-odmoAQ28U70vHglkyFK31ltI9drbJ1NxWE/s800/photo_2026-10-22_14-23-06.jpg

ដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ជាពិសេសចំពោះស្រី្តអំឡុងពេលមករដូវ លោកវេជ្ជបណ្ឌិតបានណែនាំឲ្យទៅពិនិត្យសុខភាពនៅពេលធ្លាក់ឈាមរដូវច្រើន (ឬមានជំងឺបេតា-តាឡាសេមី) តាមដានឈាមរដូវ (សង្កេតការធ្លាក់ឈាមច្រើន កំណកឈាមធំៗ ឬការមករដូវយូរខុសធម្មតា) ពិនិត្យឈាម (តាមដានកម្រិត Hemoglobin, Hematocrit និង Platelets តាមការណែនាំ) ផឹកទឹកឱ្យគ្រប់គ្រាន់ (ផឹកទឹកស្អាត ឬទឹកអូរ៉ាលីត (ORS)) ប្រើថ្នាំ Paracetamol ដើម្បីបន្ថយកម្ដៅ និងបំបាត់ការឈឺចាប់តាមកម្រិតត្រឹមត្រូវ ព្រមទាំងសម្រាកឲ្យបានច្រើន និងប្រាប់គ្រូពេទ្យពីប្រវត្តិនៃការបញ្ចូលឈាម ឬកម្រិតអេម៉ូក្លូប៊ីនធម្មតារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpgHMgfCHV7ziGGQ-WkbmQqFKqvJbogQ4JkxzBzWPl7df518ZiPxxJhS573hyphenhyphen-ruZqKh5-5PwxM8gN6UafJf9lnLdfARkzy6d16r8BKVvDVAM1vFmn_DaI0OYP0_HYvhR7GfimwyDmAs-OR-riKe4gKU1pQ-VgqcmLm87wVTzijb_0vf5XqHPH9C3znFU/s1037/photo_2026-10-22_14-23-07%20(2).jpg
បន្ថែមពីនេះលោកវេជ្ជបណ្ឌិតបានព្រមានដាច់ខាតត្រូវជៀសវាង ថ្នាំអាស្ពីរីន (Aspirin) និងថ្នាំបំបាត់ការឈឺចាប់ប្រភេទ NSAIDs (ដូចជា Ibuprofen, Naproxen, Ponstan, Aspirin, Diclofenac) ព្រោះវាបង្កើនហានិភ័យហូរឈាម និងប៉ះពាល់តម្រងនោម។ មិនត្រូវទិញថ្នាំជាតិដែក ឱសថបុរាណ ឬថ្នាំបញ្ឈប់ឈាមរដូវប្រើដោយខ្លួនឯងឡើយ ហើយអ្នកប្រើថ្នាំប្រឆាំងកំណកឈាមត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនផ្លាស់ប្តូរ ឬបញ្ឈប់ថ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyzkgQaeE4V0scQHNBkxFM0lhui67p3uU9Z52Y3S9JQs4Vjp8heGTQU45zU4n3KxN3jPa-uLNNc2eVR0vfqg5ihuYIsGWectkuBfGPJFST_-f34IjBtZvvHt8Gw3MC_TaM1sBtSYwT975l-c3k2nswcOrbOJNIjDUmZGGWj3PzKKXlQQIuHx0HYTwc4A/s768/photo_2026-10-22_14-23-07.jpg
យ៉ាងណាមិញប្រសិនបើមានសញ្ញាព្រមានដូចជា៖
-ធ្លាក់ឈាមរដូវច្រើន
-អស់កម្លាំងខ្លាំង ឬសន្លប់
-បេះដូងលោតញាប់ ឬដង្ហើមខ្លីៗ
-ឈឺពោះខ្លាំង ឬក្អួតជាបន្តបន្ទាប់
-ហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ក្អួត/លាមកមានឈាម
-ស្បែកត្រជាក់សើម ដៃជើងត្រជាក់ ឬងងុយគេងខុសធម្មតា (សញ្ញាឆក់) ត្រូវទៅមន្ទីរពេទ្យភ្លាមៗ មិនត្រូវរងចាំរហូតដល់ប្លាកែតធ្លាក់ចុះខ្លាំងទើបទៅពិនិត្យឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEKApvoXP0r0Og_JCoqsS8gIbNPtrSu1d9j3YB3sBA046VX1_CG2OkpArtUKBzQaduf3xoMxS99_zI_5r5FLbLpjhyphenhyphen7jYU1hZ1va8AqneIA8EFRIVsq6Qvz5QyIU-doVW03_zayd7e1qe9J5-sgIUA_l5jEOUqctURw3UgMxJIX-2C6EjERtNwuEbG9AY/s748/photo_2026-10-22_14-23-08%20(2).jpg

ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានបង្ហាញថា ការកើតគ្រុនឈាមអំឡុងពេលមករដូវមិនមែនសុទ្ធតែគ្រោះថ្នាក់ទាំងអស់នោះទេ ប៉ុន្តែការធ្លាក់ឈាមច្រើនខុសធម្មតាអាចជាផលវិបាកធ្ងន់ធ្ងរ។ ការស្គាល់សញ្ញាគ្រោះថ្នាក់ ផឹកទឹកឱ្យគ្រប់គ្រាន់ ជៀសវាងថ្នាំ NSAIDs និងប្រញាប់ទៅជួបគ្រូពេទ្យទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតអ្នកបាន!