Home តារាជាតិ អ្នកគាំទ្រក្តុកក្តួលក្រោយដឹងថា រី ស្រីនេត សល់តែ៥០ដុល្លារមុនចេញទៅប្រកួតនៅហ្វីលីពីន

អ្នកគាំទ្រក្តុកក្តួលក្រោយដឹងថា រី ស្រីនេត សល់តែ៥០ដុល្លារមុនចេញទៅប្រកួតនៅហ្វីលីពីន

327
0

មហាជន និងអ្នកគាំទ្រជាច្រើនមានអារម្មណ៍អាណិត និងរំជួលចិត្តចំពោះ រី ស្រីនេត Miss Asia Pacific Cambodia 2026 ក្រោយមានការចែករំលែកព័ត៌មានថានាងសល់ប្រាក់ត្រឹមតែ៥០ ដុល្លារប៉ុណ្ណោះក្នុងគណនីមុនចេញដំណើរទៅប្រកួតតំណាងកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងប្រទេសហ្វីលីពីន។ ទោះបីជាមានថវិកាតិចតួចសម្រាប់ចំណាយផ្ទាល់ខ្លួនក៏ដោយ ក៏បវរកញ្ញារូបនេះនៅតែបន្តការប្រកួតនិងខិតខំប្រឹងប្រែងដើម្បីតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijeoDREBCQ29i0bVprLIwYU8YZ0ECE-cDYUdlYCaIRk5jE0JgiY6pbc3uwrIa_mTdE61G83V3dSh6WIYo3gSgPsEbg06BBPwxyEyxkQOTcPqfp_I7csjgjdoSy1AilA9AcB8IJKDwcdf2_OO6xUV-CV5_HUwh6eU80dZaZt15vU0hH3o-f9cjXs_oa1bI/s2048/image_2026-10-17_14-50-28.png

ការប្រកួតនៅលើឆាកអន្តរជាតិរបស់ រី ស្រីនេត នាពេលកន្លងមកថ្មីៗនេះទទួលបានលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ដោយជាប់ Top 10 ក្នុងវគ្គផ្តាច់ព្រ័ត្រ Miss Asia Pacific International 2026 ទទួលបានតំណែង Continental Queen of Asia 2026 ដែលជាតំណែងតំណាងទ្វីបអាស៊ី និងបានឈ្នះលំដាប់រងទី២ ក្នុងការប្រកួតឈុតតំណាងជាតិ (National Costume) ដោយបង្ហាញឈុតមានឈ្មោះថា «រាជនីមហាអគ្គីទេវៈ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAmmNzpMDidm5258p3r1d5o33caYkzZXFxhlj51GOfXQw2ix6gQcJfwnK3-83yGC-fIznvrnuDVJgDLhqNcA2e5IQRcdCqraJ7_j6LXUY9upI_XmwTwk_6lsKZtzKhOATj2D_s9VfxrC-yp0CSAo-DVGp4b6kOz2OrUw47T9CneI6XlXC3JcR9YU68Hfk/s2048/image_2026-10-17_14-50-26.png
បន្ទាប់ពីបញ្ចប់ការប្រកួត រី ស្រីនេត មិនភ្លេចសម្តែងការដឹងគុណទៅកាន់អ្នកមួយចំនួនដែលបានជួយជ្រោមជ្រែងនាងក្នុងពេលប្រកួតឡើយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែអាណិតបវរកញ្ញារូបនេះគឺការទម្លាយថា Miss Asia Pacific Cambodia 2026 សល់លុយក្នុងកុងតែ៥០ដុល្លារប៉ុណ្ណោះក្នុងពេលដែលត្រៀមចេញទៅប្រកួតនៅឯប្រទេសហ្វីលីពីន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFjKfS_c9c_dda_crXITcPGJixth2d8wfQRgpc0l_Z6-2rGNp6VmVm87cKMiKX_d3wc4I12GoBEg_WP_YOSDL7koHReyCPdtMhhbZXwKoT4g__-3Vc6t8kjDyZHXEm_hkdat5DM7pSwnKzukwZkn_6dXEy-UjlcVQQ0sv0oSaeWzGDZgENq5qaZtTSLWc/s2048/image_2026-10-17_14-50-27%20(2).png

តាមការចែកចាយសំឡេងរបស់អ្នកគាំទ្រ រី ស្រីនេត បាននិយាយថា ក្នុងពេលដែលចេញទៅគឺអស់ពីខ្លួនដោយសល់តែ៥០ដុល្លារប៉ុណ្ណោះនៅក្នុងកុង កុំដោយសារតែម្ចាស់ប្រ៊េនជួយគឺនាងគ្មានលុយសម្រាប់ការចាយវាយនៅហ្វីលីពីនឡើយ។ តាមការបញ្ជាក់របស់ម្ចាស់ប្រ៊េន រី ស្រីនេត គឺជួយការលំបាកច្រើនប៉ុន្តែនាងមិនហ៊ានប្រាប់នរណាឱ្យដឹងឡើយដោយម្ចាស់ប្រ៊េនរូបនេះបានជួយ ស្រីនេត នូវទឹកប្រាក់ចំនួន៥០០ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwlPPzfKeQFWKKKVcsFSFGpSp9ER0OTKvZ8SCs6mFDDxBw2SM3CO4yaRbMJFJcAPGsJSTYb5IPSnz8T4h9hQG0pf3tL8RBUfmIHbabD7g1cZH5wEWBjUi1xnLictAToW_pyokd3HnHyic8BjBVKZsDs9D8gK-7EweCwnhjlRMshl90onGfqKjwd3a67RQ/s2048/image_2026-10-17_14-50-31.png
សមិទ្ធផលដែល ស្រីនេត ទទួលបាននៅលើឆាកអន្តរជាតិក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់នាងក្នុងការបង្ហាញវប្បធម៌ និងអត្តសញ្ញាណជាតិលើឆាកអន្តរជាតិទោះបីជាត្រូវប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុក៏ដោយ៕