Home ព័ត៌មានជាតិ តារាកំប្លែង ពាក់មី លើកឡើងបែបនេះក្រោយ ប្រូស្នា ត្រូវរូវគ្នាជាមួយដៃគូវិញ

តារាកំប្លែង ពាក់មី លើកឡើងបែបនេះក្រោយ ប្រូស្នា ត្រូវរូវគ្នាជាមួយដៃគូវិញ

980
0

តារាកំប្លែង ពាក់មី បានបង្ហោះសំណេរមួយបង្កឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើនជុំវិញរឿងទំនាក់ទំនងដៃគូ។ ការបង្ហោះសំណេរនេះគឺស្របពេលដែលអ្នកបង្កើតមាតិកា ប្រូស្នា ដែលរងការចោទប្រកាន់ពីគូស្នេហ៍ថាបានប្រើប្រាស់អំពើហិង្សាពេលនេះ អ្នកទាំងពីរវិលមកសម្របសម្រួលគ្នាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJtKh57qQ5g2DQ1l0fPnHKUaaQv0UjxgVUAAixxMx0JHRUykqE8mmZ1Vh-cuntNtiHs4ekS5vGxXRsIkJkYdEa1ohxMGCv4loa2EcWK_-MNEfzKsHBd5pbwgGEcPebqwDn92y4f5uJ4zkyYmPlhhPyd84oMFtYAqE0QRup8AEtGpjG9j_vrsRdBhlAKTI/s1440/image_2026-10-17_08-57-10.png

នៅយប់ថ្ងៃទី១៦ ខែតុលា ប្រូស្នា និងគូស្នេហ៍ដែលមានឈ្មោះថា គន្ធា បានចេញមក Live នៅលើបណ្តាញសង្គមហ្វេកប៊ុកដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «សូមបងប្អូនយោគយល់អធ្យាស្រ័យដល់ពួកយើងទាំងពីរផងអរគុណច្រើន»។ នៅក្នុងការ Live នេះ គន្ធា បាននិយាយថាការដែលនាងបង្ហោះវីដេអូនោះដោយសារតែមានការខឹងសម្បារខ្លាំងពេកទៅលើ ប្រូស្នា ។ នាងបានទទួលស្គាល់ថាទង្វើរបស់ខ្លួនគឺជ្រុលមួយពេលគិតអ្វីមិនចេញ ហើយការវាយនោះនាងមិនឈឺសាច់ប៉ុន្មាននោះទេប៉ុន្តែឈឺចិត្តខ្លាំងជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8FiERBb8D_QHQpuhHYVKXJnCcIhtKJrTDUKhU5dJds2Bi82xGe2mr-lIjP4K2ZEazRPNx9a_BQ8-7NH1iJz1SsFfgd-9mApL9m4vmoF306xy9tDxQCgw4rwzXbB9ChA3qKMH9uvqlnddBjk5FEB40B1BtmrmMsv9aJp_EGylmoI6osYfQWjV7oA-wlME/s1710/image_2026-10-16_10-49-51%20(2).png

នារីរូបនេះរួមទាំង ប្រូស្នា បានលើកដៃសូមទោសសាធារណជនដែលធ្វើឱ្យវល់ពេញបណ្តាញសង្គមដោយសារតែរឿងរ៉ាវរបស់អ្នកទាំងពីរ និងមិននឹកស្មានថាវីដេអូនោះមានការផ្ទុះខ្លាំងយ៉ាងនេះនោះទេដោយសារតែបង្ហោះមិនបានប៉ុន្មាននាងក៏បានលុបចេញវិញដែរ។ ជាមួយគ្នានេះ ប្រូស្នា ក៏បានលើកដៃសូមទោសនារីជាគូស្នេហ៍ អនាគតម្តាយក្មេក រួមទាំងទស្សនិកជនចំពោះទង្វើឈ្លោះប្រកែកគ្នាទៅវិញទៅមករបស់អ្នកទាំងពីរដោយមិនមានការវាយតប់នោះទេ គ្រាន់តែជាការរុញគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-Kw2mnz9tPLN443K7RQZCYnztjVdOIGV3JR-uFAtpM8NFi2eCnyip0Ihz-iboUAo2tSbKRGeaSbZnTFboQCdfB38TRIQ_Vq1trhTa9Z1NlvDQdNE5U_Wok_RcxNtNVzYpquBWQauusxmvqnRn82ovnbl-t1vEWj4_hF5YMNHopAmnOKyMz34TzTXZp4/s2048/image_2026-10-16_10-49-49%20(2).png

អ្នកទាំងពីរក៏បានបង្ហាញពីការធ្វើកិច្ចសន្យាដោយមានឪពុកម្តាយទាំងសងខាងដឹងឮដោយ ប្រូស្នា សន្យាថានឹងមិនធ្វើបែបនេះដាក់ គន្ធា រួមទាំងការជេរប្រមាថទៅកាន់ម្តាយនាងទៀតឡើយ។ មិនត្រឹមតែប៉ុណ្ណោះ គន្ធា បាននិយាយថានាងមិនចង់បង្ហោះវីដេអូនោះទេពីព្រោះនាងស្រលាញ់ ប្រូស្នា ខ្លាំងប៉ុន្តែមានអ្នកជំរុញក្នុងពេលដែលនាងកំពុងពិបាកចិត្ត ខណៈប្រូស្នា បានបន្ទរថាមានអ្នកចង់បាន គន្ធា ពីរូបលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPTA-suiTfKi40YJKGi9dh-hzD5DEHXSo-0A7w7Cjj_zQIGO_4VRVpgKqdxz4EZN1XGvE-l4ltwAdMRElzJ7Mtcgb1yOEtYGOq5-YN45G4QPjh48C-PamHVc7tTUCqwo9BZZKv73akJ1STMsQdhATCSG-FTWiKy05TaSREUtY_yRnEF4LHK-WowPBXAc8/s1280/image_2026-10-16_10-49-49.png
បន្ទាប់ពីធ្វើការបកស្រាយជុំវិញភាពចម្រូងចម្រាសនេះរួច ប្រូស្នា និង គន្ធា ទទួលបាននូវមតិប្រតិកម្មចម្រុះដោយអ្នកខ្លះចាត់ទុកថាទង្វើរបស់ពួកគេបំពុលសង្គម ស្របពេលមានមតិណែនាំជាច្រើនមកកាន់ គន្ធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW6FlyXF9yFHylx_VgvxwF1RQkeNWTmFq_r-JKSpbkE9jofIBmmFDepNXPszeC83unsbjcgucfy7TZlkrCCCka7X2wr5ALT8NDQ_ugxoCdaydVSRiGGtPFiQGNciec8UMPMIgaeojNw9xLCMgFdfYep0oAMGhAeSxLdzOjtyirdJJPlXIdFlHa3nSlOeY/s733/image_2026-10-17_08-57-09%20(2).png

ទន្ទឹមនឹងរឿងរ៉ាវរបស់អ្នកបង្កើតមាតិកា ប្រូស្នា ល្បីល្បាញយ៉ាងខ្លាំងគេស្រាប់តែឃើញតារាកំប្លែងពាក់មី បង្ហោះសំណេរមួយថា «បើផុសហ្វេកប៊ុកឈ្លោះគ្នាបែកគ្នាហើយយកគ្នាវិញដដែលទេកុំផុសអី អាណិតអ្នកខមិនផង»។ ទោះបីជាសំណេររបស់តារាកំប្លែងពាក់មី មិនបានបង្ហាញចំឈ្មោះក្តីប៉ុន្តែមនុស្សជាច្រើនជឿថាគឺជារឿងរបស់ ប្រូស្នា និងគូស្នេហ៍ ដែលកំពុងល្បីនៅលើបណ្តាញសង្គម៕