Home តារាជាតិ តារាពហុជំនាញ ខាត់ សុឃីម ស្នើឱ្យមហាជនលើកស្ទួយសិល្បៈបុរាណខ្មែរ

តារាពហុជំនាញ ខាត់ សុឃីម ស្នើឱ្យមហាជនលើកស្ទួយសិល្បៈបុរាណខ្មែរ

115
0

កុំភ្លេចចូលរួមថែរក្សា កុំឱ្យបាត់បង់ទើបស្តាយនៅពេលក្រោយ! តារាពហុជំនាញ ខាត់ សុឃីម បានបញ្ចេញសំណេរមួយធ្វើឱ្យមានការចាប់អារម្មណ៍ដោយបង្ហាញថាអ្នករបាំ អ្នកលេងឧបករណ៍បុរាណ គ្រូបបង្រៀនរបាំ ឬអ្វីដែលជាសិល្បៈបុរាណបានលះបង់ណាស់ប៉ុន្តែនៅពេលមានកម្មវិធីអន្តរជាតិ ឬកម្មវិធីជាតិពុំឃើញសូវឃើញផ្តល់ការងារឱ្យពួកគាត់នោះទេ។ តារាពហុជំនាញរូបនេះសង្ឃឹមថាអ្នកសិល្បៈបុរាណនឹងទទួលបានការគាំទ្រ លើកទឹកចិត្ត ឱ្យតម្លៃ និងមានការងារកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKRRb53u3hMMi2Wb6ZPVCzCNe6ZyhvGKtqm0MJctINmGFGrElAQZ5_60-oAFBhd53B7-K8UVOnV-s6Bx3pHbCCMVXsn8k3U86S1xNcYuQuRs6fb1vhEmE0ipSDpQs9-xAEkkMNSnae3Wb_Bq0y6PbuKex3-Jm5-MGYrTDP1iYVOdbnZEgGYEcvhpDz5Zo/s2048/image_2026-09-23_14-58-01%20(2).png

ដូចប្រិយមិត្តដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាអ្នកនាង ខាត់ សុឃីម គឺជាសិល្បការិនីមួយរូបដែលមានត្រកូលជាអ្នកសិល្បៈបុរាណខ្មែរ ប៉ុន្តែក៏ប្រឡូកក្នុងអាជីពសិល្បៈសម័យដូចគ្នា។ ជារឿយៗនៅលើបណ្តាញសង្គម អ្នកនាង ខាត់ សុឃីម តែងតែតាស់តឿន បង្ហាញការគាំទ្រនិងលើកស្ទួយសិល្បៈបុរាណខ្មែរ ដើម្បីឱ្យមហាជនភ្លេចខ្លួនភ្លេចថែរក្សាការពារសិល្បៈដូនតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3mpSRwLl3kGbM8Eh5bTiUDv-AYglkYfHX0oBpTJ0UOoPjGc4ybwTebMk9z7KUiEMsnCXXdrnK8Szxnq1iaPe03jT_fpLZ94UU9i9kugoNNmltLo-I4fWsB-QkiShTovNce9HUtQgWFdyXjJRBQGBDF2fNNzQYq-Kh_7ZoPSyQ5Ua4lounE0veI7GJmIQ/s1980/image_2026-09-23_14-57-58.png
នៅថ្ងៃទី២៣ កញ្ញា នេះអ្នកនាង ខាត់ សុឃីម ក៏បញ្ចេញសំណេរមួយពាក់ព័ន្ធនឹងកម្មវិធីអន្តរជាតិឬកម្មវិធីជាតិមួយចំនួនមើលរំលងអ្នកសិល្បៈបុរាណខ្មែរ។ តារាចម្រៀងរូបនេះបានលើកឡើងថា «អ្នករបាំ អ្នកភ្លេងឧបករណ៍ខ្មែរមួយៗ គ្រូបបង្រៀនរបាំឬអ្វីដែលជាសិល្បៈបុរាណគឺលះបង់ណាស់ហើយជាបុគ្គលដែលបានជាផ្នែកមួយនៃការអភិរក្សវប្បធម៌ អរយិធម៌ខ្មែរយើងទៀត។ ហេតុអ្វីមិនសូវមានកម្មវិធីអន្តរជាតិ រឺកម្មវិធីជាតិដែលបង្ហាញតាមបណ្ដាញសង្គម មិនសូវឃើញផ្ដល់ការងារ ឱ្យទូលំទូលាយច្រើន រឺហៅពួកគាត់ធ្វើកិច្ចការផ្សេងៗ ដើម្បីជាការលើកទឹកចិត្តផង និងការឱ្យតម្លៃពួកគាត់ដោយមិនទុកពួកគាត់ចោល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi-KvGaMft4hmVtz0WIH6OLVJGZ-l2L8WCTvLbOuzsuSJivRg-nZBGVJvQAOLhchnWia-qwuG2d96grVh476HUU7nAVG7M9OTDq7pBqDSfRLVIx8wfEqyoZpGeRXE9Xu4OxeCIcx1OZzlbHyl_JB42RcYelRcyp77RvQSWI9xaR32XZbq54FFOKa6bwKg/s1758/image_2026-09-23_14-58-00%20(2).png
តារាពហុជំនាញរូបនេះបានបន្ថែមថា ដោយចង់ឱ្យម្ចាស់កម្មវិធីហៅពួកគាត់ សម្ដែង បង្ហាញ សម្ភាសន៍ បញ្ចូលជា Document រឺព័ត៌មានផ្សេងៗពេលខ្លះបើទោះបីមិនត្រូវ concept ឬតម្រូវការក្រុមហ៊ុនឬ កម្មវិធី តែបើយើងច្នៃ ហើយឱ្យតម្លៃពិតប្រាកដនូវសិល្បៈខ្មែរ នោះស្ថិតក្នុងដៃយើងម្នាក់ៗ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEjsSYPvHKL0giUP9obNLDAlLbOatqFKwPkeUaYgFnySxKHuWZHRgbqxHdn0hVV_3fROPsMpjpebjczxzjPNkGro_drWwrnTawolxxsrIOKTcq55A3fMsoWVVNk5dscnjzY658E8uiclazA8WIRH3cuCP7x7dZJvgeQWomPA0aSr8AN2wW5wx8xkoQRbY/s1440/image_2026-09-23_14-58-00.png

អ្នកនាង ខាត់ សុឃីម បានសង្កត់ធ្ងន់នូវឃ្លាចុងក្រោយថា «សូមកុំទុកសិល្បករបុរាណចោលពេកអី! សង្ឃឹមថាពួកគាត់នឹងទទួលបានការគាំទ្រ លើកទឹកចិត្ត ឱ្យតម្លៃ បង្ហាញ និងមានការងារច្រើនទូលំទូលាយជាងនេះ។ទាំងគ្រូ សិស្សៗ ពួកគាត់សមនឹងទទួលបាននូវអ្វីដែលល្អជាងនេះ»៕