Home តារាជាតិ ជី ដេវីត បោះសម្តីចំៗក្រោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃនិយាយថា «ជាម្ចាស់វប្បធម៌»

ជី ដេវីត បោះសម្តីចំៗក្រោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃនិយាយថា «ជាម្ចាស់វប្បធម៌»

206
0

តារាចម្រៀង ជី ដេវីត បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងនៅពេលឮសម្តីរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃនិយាយថាខ្លួន«ជាម្ចាស់វប្បធម៌» ក្រោយផ្ទុះភាពចម្រូងចម្រាសទាក់ទងនឹងរូបថតមួយដែលបង្ហាញក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦។ តារាចម្រៀងរូបនេះបានបោះសម្តីថាពាក្យសម្តីដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃនិយាយគឺ «ឆ្កួតហៅលែងឮ»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXrd9Wy0sIRUOT4Nh1WowjZzHb0OuxM1noK6IDMFs6PTapJVFEzPQl0yrVpj7tst5D4MB-dSLccEC6suhRrzVB17PLwFNbXo-NKu346WvrozrK0AUrCTDDDqp0PCNmsIeqs92LwYTehIltLymSAZDQQH65LLXF4qfRuGcQ1xE1KIkUq0jcWyegzNZgZ8Y/s2048/image_2026-09-23_09-22-20.png
កាលពីថ្ងៃទី២១ ខែកញ្ញា លោកស្រី Sabida Thaiseth រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានចេញមកប្រតិកម្មចំពោះកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ប្រាសាទ ដាវីន ជុំវិញរូបភាពមួយសន្លឹកដោយពួកគេអះអាងថាជារូបភាពកម្មសិទ្ធិរបស់ថៃ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ថែមទាំងនិយាយដោយមិនចេះអៀនខ្មាសថា «ថៃគឺជាម្ចាស់វប្បធម៌»។ ពួកគេក៏គ្រោងយកសម្លៀកបំពាក់រាជវង្សថៃ រួមទាំងស្បៃទៅស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកនិងធ្វើដោយប្រុងប្រយ័ត្នលើកិច្ចការនេះមិនចង់ឱ្យមានការរារាំងពីភាគីណាមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc-2kNajo4hobGSryxul4EoHOkTzflpanQcy-Na8jD-9txOEiKb22Pg1DJ23ZaPLxVJUPH29HyLI6lCQf0IkrHiwvwrcSS0kqYFBCV7ngldGtvk0f9ngNKYq6ky3N7hl4rkbcqwAgYs1uwsl0Ca8e01MvOJNeuO7EVnIYVExbbRMM913vrv4n25jB4HXo/s2048/image_2026-09-23_09-22-30.png

ពាក្យសម្តីរបស់លោកស្រី Sabida Thaiseth ដែលអួតក្តែងៗមិនចេះខ្មាសខ្លួនឯងនេះបានជំរុញឱ្យតារាចម្រៀង ជី ដេវីត សម្តែងការហួសចិត្តយ៉ាងខ្លាំងរហូតលោកបានបោះសម្តីធ្ងន់ៗដោយមិនកោតខ្លាចឡើយ។ តារាចម្រៀងរូបនេះបានចែករំលែកវីដេអូរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃជាមួយនឹងពាក្យសម្តីថា «វ៉ៃសុទ្ធក្នុងនាមយើងម្ចាស់វប្បធម៌ អញឱ្យអាចម៌ ឆ្កួតហៅលែងឮហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxAPrE0b7FCtMSVAb7dM5OHKuJvlMk81PvvvAY0NdeFtscq0HD_AMfwmpTv0fZMSSM2rv4CgrNdpKjY9I237UviahNfBFvOMuh9jzAKFRy1goY5PI1f2YXe2eG5ofnYxVQYWIUVNzvyZ9v3KrnCzHTq7E2lco-sOyEWExMxlSmf5MBRD2G-gqssDGHoIk/s2048/image_2026-09-23_09-22-27.png
ការចែករំលែករបស់ ជី ដេវីត បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលបញ្ចេញមតិយោបល់ ស្របពេលអ្នកខ្លះក៏លើកឡើយដែរថាថៃមិនមែនជាម្ចាស់វប្បធម៌នោះទេ ប៉ុន្តែគឺជាអ្នករង្វេងវប្បធម៌ មិនដឹងប្រវត្តិសាស្រ្តខ្លួនឯងកើតចេញមកពីណា និងរៀនតែប្រវត្តិសាស្រ្តដែលប្រឌិតពីថៃបោកសៀម មិនដែលស្រាវជ្រាវសិក្សាពីប្រវត្តិសាស្រ្តពិតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGjuJ_ybcuPVgANZgiLQaVgI9StlSFHslg1Hm3tJ6r5SKX7qQhkgzfHgIQGJYAmu0n9VcgXUs-JrrRs4tFhq9q4A5U21-2Oia3wCxMgP6yhF8jqh5c0d7fo79KPFBpgP7zLIlwalQVFXnDSTlG2Lh_OTA20w_Ps8W0aDpNJI7f-quFofU_gnSI5pMpQUU/s2048/image_2026-09-23_09-22-29.png
គួរឱ្យដឹងថានេះមិនមែនជាលើកទី១នោះទេដែលតារាចម្រៀង ជី ដេវីត ចេញមកតទល់ជាមួយនឹងថៃដោយមិនកោតខ្លាចអ្វីឡើយ ទោះបីជាកន្លងមកលោកធ្លាប់មានទំនាក់ទំនងជាមួយនឹងសិល្បករថៃមួយចំនួនក្តី។ មិនត្រឹមតែចេញតតាំងនៅលើបណ្តាញសង្គមនោះទេសូម្បីតែបទចម្រៀងមួយចំនួនលោកក៏ធ្វើឡើយឱ្យថៃភ្លឺភ្នែកថាមួយណាជារបស់ពិត មួយណាជារបស់មិនពិតមិនឱ្យថៃកែប្រែប្រវត្តិសាស្រ្តបានឡើយ៕