Home ព័ត៌មានជាតិ ផ្ទុះវិវា.ទព្រំដែនក្តៅគគុកសារជាថ្មី! ភាគីថៃបន្តរំលោ.ភចូលដីខ្មែរដល់ស្រុកអន្លង់វែង

ផ្ទុះវិវា.ទព្រំដែនក្តៅគគុកសារជាថ្មី! ភាគីថៃបន្តរំលោ.ភចូលដីខ្មែរដល់ស្រុកអន្លង់វែង

306
0

យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានលួចធ្វើសកម្មភាពរំលោភចូលដីខ្មែរដល់ភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាមរយៈល្បិចកលលួចដំឡើងព្រះពុទ្ធរូបដើម្បីកែប្រែស្ថានភាពជាក់ស្តែង ស្របពេលដែលកម្ពុជាប្រកាសមិនទទួលស្គាល់រាល់សកម្មភាពបំពាននេះដាច់ខាត ព្រមទាំងបង្ខំឱ្យថៃរុះរើចេញវិញជាបន្ទាន់។
____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3bXkPIxxEYSi_q0WmekA9wqKZQKLyJbSfMTjmTnUx6N6jZX-CY4kstqoDYHbJcxmwi1-rP0xspVcgo8GmhLxWu2MV8SaLYfgPIbXS_1SYSBY6SwnOJVMuRl1HpfRTZmjTtE8fUW9RGR9Div4MosAQD8Ii6rDbmQ16t4PAMi10CiwvWiYVqU93IDKtoBg/s1276/photo_2026-09-22_14-07-06.jpg
ល្បិចយកព្រះមកបិទបាំងទង្វើឈ្លានពាន! ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដាក់ចេញនូវលិខិតតវ៉ាយ៉ាងដាច់អហង្ការ ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការលួចដំឡើងព្រះពុទ្ធរូបមួយអង្គយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខ្មែរ។ ទង្វើឆ្លៀតឱកាសនេះ ត្រូវបានកម្ពុជាឆក់បានភស្តុតាងជាក់ស្តែង និងបានទម្លាក់ឱសានវាទការទូត បង្ខំឱ្យភាគីថៃរុះរើសំណង់នោះចេញវិញជាបន្ទាន់ ដើម្បីការពារសន្តិសុខ និងស្ថិរភាពតាមបណ្តោយព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdksmEiVX-L-DUT3QVkOOeu4pAUJP_9NsWKzGuI8G3atbZW9rhoTpV0-AgpRpoZzk5gaw7cU1iCx7fnvZ4Lrxv_vnVG14KxyEL8rDHbnYwPOiNHeTpv2jkn1ZW8-3wqITK3tYk-VGLGFgvGlg9O0a4yhcjQEE2goJxLsEIYOqYsDZXKswIi8saFeLACtk/s1280/photo_2026-09-22_14-07-07.jpg

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានលាតត្រដាងអង្គហេតុថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ភាគីថៃបានលួចដំឡើងព្រះពុទ្ធរូបមួយអង្គនៅក្នុងភូមិសាស្ត្រភ្នំបេង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាចំណុចស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ២៣ និងលេខ ២៤ នៃដែនដីអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកទង្វើនេះថាជា «ល្បិចកលកែប្រែស្ថានភាពជាក់ស្តែង និងប្រើប្រាស់សំណង់សាសនា ដើម្បីពង្រឹងការអះអាងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsGi6IPAISO-Pxc3XGIB5PRonjfxzEdo7naPLPnE9u3v6ss_nWpRmttbsq9jYyDkMeEhPI-Yf3l5DON2H3aKEE9nsyflMFEwXMUZGHMhAkPHfJHtaJ-riHwMiKmt1y2miNm3a9Y6N6xNa1siLvoiXK-ZJO-nlZQBPZTDMZIwGImskxebU0wFHHwnQWDbs/s1280/photo_2026-09-22_14-07-08.jpg

នៅក្នុងសេចក្តីថ្លែងការណ៍ការទូត កម្ពុជាបានបើកកាតច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្របំបាក់ភាគីថៃយ៉ាងច្បាស់ៗ ដោយបញ្ជាក់ថា សកម្មភាពរបស់ថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១:២០០,០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ជាងនេះទៅទៀត ទង្វើនេះបានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា (MoU 2000) ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការស្ទង់មតិ និងខណ្ឌសីមាព្រំដែនដែនដី និងចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃការប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាការព្រំដែនរួម (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivanHFvP01at0pDX5BuBWhVxC5vnpceTeWRy5Zet5qrXz2sTWb65MjsdynyeCqF0VahlW1Wale_Jq-0jUjyVa_FoOjJuFm_FEFGUzJVRr715ZiVwW__jxLQYv3sXZUnY3VWogZMzz0ycjjiGpQNhA2Obr4aFNAf48SxPQNKs-68YEKcZ2Hpm0fLlqjuBk/s1280/photo_2026-09-22_14-07-09.jpg

ចំពោះមុខការរំលោភបំពានដ៏កំរោលនេះ កម្ពុជាបានប្រកាសមិនទទួលស្គាល់ដាច់ខាតនូវរាល់សកម្មភាពឯកតោភាគី ឬការបង្កើតស្ថានភាពថ្មីណាមួយរបស់ភាគីថៃនៅតំបន់នោះ ហើយរាល់ទង្វើទាំងនេះមិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬអធិបតេយ្យភាពរបស់កម្ពុជាឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យប្រទេសថៃ បញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ និងត្រូវរុះរើព្រះពុទ្ធរូបនោះចេញវិញជាដាច់ខាត ដើម្បីរក្សាបរិយាកាសកសាងទំនុកចិត្ត ក៏ដូចជារក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCbPjw38VSWas5G6zp3EcUSVDw_JHKvZmphap07rIHjjzQ41VrsY-tGIFOnUutaLeqxy-5_8xkgT607E0gOecQgROnKkv-RMkyfNmC_mt9WWcHAc8vtyDXOLYLTGEe8Zicf4N4UmVKibEnoUP0edtgP6UvRuJL0fVCeS7k38shrxEtQwCqJAeqsiz9VC0/s1280/photo_2026-09-22_14-07-05.jpg

ជារួមមក ប្រតិកម្មតបតយ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលារបស់ក្រសួងការបរទេសកម្ពុជា គឺជាខែលការពារបូរណភាពទឹកដីដ៏រឹងមាំ ដែលបង្ហាញពីស្មារតីម្ចាស់ការ និងការមិនឱនក្បាលចំពោះការរំលោភបំពានព្រំដែនពីប្រទេសជិតខាងឡើយ។ ទោះបីជាថៃព្យាយាមប្រើប្រាស់ល្បិចយកសំណង់សាសនាមមកធ្វើជាឧបករណ៍នយោបាយកាត់ទឹកដីក្តី ប៉ុន្តែវាគ្មានតម្លៃផ្លូវច្បាប់អន្តរជាតិឡើយ ចំពោះមុខភស្តុតាងឯកសារ និងផែនទីប្រវត្តិសាស្ត្រដែលកម្ពុជាមាននៅក្នុងដៃ។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់ជំហររឹងមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីធានាថាខ្សែបន្ទាត់ព្រំដែនដូនតានឹងមិនត្រូវផ្លាស់ប្តូរឡើយ៕