Home តារាជាតិ ទីផ្សារ EV សុទ្ធនៅកម្ពុជាឈានចូល “យុគសម័យ FLASH Charge” ៖ BYD Sealion 6 EV តម្លៃ...

ទីផ្សារ EV សុទ្ធនៅកម្ពុជាឈានចូល “យុគសម័យ FLASH Charge” ៖ BYD Sealion 6 EV តម្លៃ 32,800 ដុល្លារ ដាក់លក់ជាផ្លូវការ

174
0

BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញកាលពី​នៅថ្ងៃទី 20 ខែកញ្ញា 2026។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbF5oJ0XJOL9p50XVuM-kNDSPTDvitqwR1KgPwYNkMgqtr6Hq-UEok3A5kS5c5F4H7vW2Fq-J5ZEd7sL3KVb9Ay4fO7RsBq1bZWqtGDrIKCbbrC64Dy9dzpOl5CTQQpw_4vZ7H3S4DJKiVtkysdwwUglPYIcOi5QFKKp7oPIrH5n-muKHMzUyy47J5Ofg/s2400/IMG_8260.JPG
រថយន្ត SUV អគ្គិសនីសុទ្ធខ្នាតមធ្យមនេះ ដែលបំពាក់ដោយ ថ្ម Blade battery ជំនាន់ទី 2 និងបច្ចេកវិទ្យា FLASH Charge បានចូលទីផ្សារកម្ពុជាជាផ្លូវការ ជាមួយតម្លៃលក់ផ្លូវការ 32,800 ដុល្លារ និងបទពិសោធន៍សាកថ្ម “សាក 5 នាទីរួចរាល់, សាក 9 នាទីពេញ” ដោយចូលរួមក្នុងទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា ដែលកំពុងឈានចូលដំណាក់កាលរីក ចម្រើនយ៉ាងឆាប់រហ័ស។ ចំណុចលេចធ្លោបំផុតរបស់ Sealion 6 EV FLASH Charge Edition គឺបច្ចេកវិទ្យា FLASH Charge។ ដោយពឹងផ្អែកលើ កំលាំងអគ្គិសនីខ្ពស់ 800V និង ថ្ម Blade battery ជំនាន់ទី 2 រថយន្តអាចសាកថ្មពី 10% ដល់ 70% ក្នុងរយៈពេលត្រឹម 5 នាទី និងសាកដល់ 97% ក្នុងរយៈពេលត្រឹម 9 នាទី។ ដោយប្រើប្រាស់បច្ចេកវិទ្យា FLASH Charge រថយន្ត Sealion 6 EV អាចផ្តល់បទពិសោធន៍សាកថ្មដ៏លឿន ដោយអាចបន្ថែមចម្ងាយបើកបរបានដល់ 700 គីឡូម៉ែត្រ ក្នុងរយៈពេល 9 នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzn8j5YwqJeJvA6BD1WCIULSoVMnqysREa9VbIRZeQauUf_v547iaPQefoDUB7pC-MOnnVqmYd_sVLVjM505sZnKwlmbnWLt2NY-FN35t314ueePBf-K3pEkx_jExoGTwA6yVvMFjl4UPmOH4uMqLNkhbbtKwVRKlsiTqn_lwoQMmwwfuuxG58sHeHqkI/s2400/IMG_8243.JPG

លោក ដេននី ចាន់ (​ Danny Chan ) នាយកប្រតិបត្តិការផ្នែកលក់រថយន្ត BYD អាស៊ីប៉ាស៊ីហ្វិក ប្រចាំប្រទេសកម្ពុជា​បានថ្លែងថា ជាដំបូងលោកសូមអរគុណដល់ Harmony iCar ដែលជាអ្នកចែកចាយផ្តាច់មុខរបស់ BYD នៅកម្ពុជា ព្រមទាំងដៃគូសហការដូចជា KHIEV Auto, Golden Star Auto, Modern Auto និងដៃគូផ្សេងទៀត សម្រាប់ការរួមដំណើរជាមួយ BYD ជាបន្តបន្ទាប់​ និងការរីកចម្រើនរបស់ម៉ាក BYD ចាប់តាំងពីចូលទីផ្សារកម្ពុជា​។ លោកបានបន្តថា​ ៖ Sealion 6 EV FLASH Charge Edition បំពាក់ដោយ ថ្ម Blade battery ជំនាន់ទី 2 ទំហំ 82.73kWh និងមានចម្ងាយបើកបររហូតដល់ 710 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI0xn2g2Fd0Bz3A3wEmAxrpdBkv3QWihbxgq2j-8ulMlQlgXYdHadqGxzMYpzSGFvEbsyoDzlTUxpFokxgwkaAS7PKmXdCVoESC5KV9J6lnhLTDhXL-YvjAh0XyzTifqKFKhftQSXj0vZbXAp_3PHw2y3svUBA0bU7CDxrc8DWP21Z8g-RN9FsbvgzUp8/s4000/IMG_8245.JPG
ម៉ូទ័រអគ្គិសនីមានកម្លាំង 270kW និងអាចបង្កើនល្បឿនពី 0-100km/h ក្នុងរយៈពេល 7.2 វិនាទី។ ថ្ម Blade battery ជំនាន់ទី 2 (Lithium Iron Phosphate) បានឆ្លងកាត់ការធ្វើតេស្តយ៉ាងតឹងរ៉ឹង រួមមានការធ្វើតេស្ត ចាក់ម្ជុល ខណៈពេលកំពុង FLASH Charge ការប៉ះទង្គិចពីផ្នែកខាងក្រោម និងការធ្វើតេស្តកម្ដៅក្នុងឡសីតុណ្ហភាព 700°C ដោយមិនឆេះ និងមិនផ្ទុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKCSJjdYsV1DuA72krXogDjSG77par6CZhygVVMUfsmqgSreJm4wd1hvFVTMjrkRSq9W478e9ieOuwYaU0_Uwjl406jK09FmXlSMj0NB4-cQvO0D6VimvQuxv2_yBXQj167DtqnVYQtOBqp_ZA3tkc4MALCBtr5pWIiaZr-Kxa339sF9tYlbGgVJ_rLsE/s8000/IMG_8241.JPG
ក្នុងផ្នែកបច្ចេកវិទ្យាឆ្លាតវៃ Sealion 6 EV បំពាក់ដោយប្រព័ន្ធរ៉ាដា និងកាមេរ៉ាជាច្រើន ព្រមទាំងគាំទ្រមុខងារ Adaptive Cruise Control, Lane Keeping Assist និង Intelligent Parking ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrU7lMT0PwZjUrMqxwRAp62aybme0Z1h_kv51iInvwi071NqBWT483PwQBqwjC5uihRd0m0cDNQbC9cS4KN37UUxp6fYV6Ah8jsikmby7f0wDpUi5uXK5xOir2IVetT9qNVuCQQXejP834C-gj2MSgYosJze1Kilj3ziUVvr2wAqZsRP2CmYf5g0aUy7I/s8000/IMG_8246.JPG
តួរថយន្តត្រូវបានបង្កើតឡើងលើ e-Platform 3.0 Evo ដោយប្រើប្រព័ន្ធបូមឯករាជ្យ MacPherson ខាងមុខជាមួយ Dual Ball Joint និង Five-Link ខាងក្រោយ។ រថយន្តក៏បំពាក់ស្តង់ដារនូវប្រព័ន្ធ DiSus-C Intelligent Damping Body Control ដែលអាចកែសម្រួលភាពទន់-រឹងនៃប្រព័ន្ធបូមតាមស្ថានភាពផ្លូវជាក់ស្តែង ដើម្បីផ្តល់ភាពទន់រលូននៅពេលឆ្លងផ្លូវទួលបន្ថយល្បឿន និងរក្សាលំនឹង បានល្អនៅលើផ្លូវមិនស្មើ ដោយរួមបញ្ចូលទាំងផាសុកភាព និងការគ្រប់គ្រងរថយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBtbT4sEup50WoUmROC9QZen1ZMu-XH0TboABCt9Vxjr_JoeB7sqyuW6i9KZucWUMlwRUP6q0RyyTPOYN6pUCqJcZ_386XfaPvviPuAqWg7Lw6VgW-LswbSbH_E68Os9mjxGBqfipOtmDs1XhB9XAG7uKkQntoLc7nYfKpymqSR3VtPZv5cUeLSwDa2cM/s2400/IMG_8254.JPG

លោកបានបន្ថែមទៀតថា ៖ ដោយសារតម្លៃប្រេងឥន្ធនៈ អន្តរជាតិមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ការចាប់អារម្មណ៍ និងការទទួលយករថយន្តអគ្គិសនី របស់អ្នកប្រើប្រាស់ ក្នុងស្រុកក៏កំពុងកើនឡើងផងដែរ។ នៅឆ្នាំ 2024 រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ “គោលនយោបាយអភិវឌ្ឍ វិស័យយានយន្តអគ្គិសនី ឆ្នាំ 2024–2030” ដោយកំណត់គោលដៅឱ្យចំនួនរថយន្តថាមពលថ្មីកើនដល់ 30,000 គ្រឿង និងម៉ូតូអគ្គិសនីកើនដល់ 720,000 គ្រឿង នៅឆ្នាំ 2030 ព្រមទាំងមានវិធានការគាំទ្រដូចជា ការលើកលែងពន្ធគយលើរថយន្តអគ្គិសនី ជាដើម ដែលបង្កើតបរិយាកាសគោលនយោបាយ អំណោយផល សម្រាប់ការរីកចម្រើននៃរថយន្តថាមពលថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYefvO4RBMCit3geors9qBx06ADkPVOOSPlSVoPomjY06wcIn1rCEzY7j1augE9D3bTyiTaAD2JqbybfLZL8eZg1Yjk4NJdALOIWpeIzx59dvr2TDRAlzE8mmF_abgYj0oOYfdCEzQGikkl5edj4gxYIFtfvuzVj2zSB0vekIxVzwuILZ4zZuq5V6kF_c/s2400/IMG_8255.JPG
សូមបញ្ជាក់ផងដែរថា BYD បានវិនិយោគ 32 លានដុល្លារ ដើម្បីសាងសង់ រោងចក្រផលិតរថយន្តដឹកអ្នកដំណើរ ថាមពលថ្មីដំបូងរបស់កម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រោងចក្រនេះមានផ្ទៃដី 12 ហិកតា និងមានសមត្ថភាពផលិតប្រចាំឆ្នាំ 10,000 គ្រឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK9yHgyDjo5LoNZGYJJtiu2lS246iP70sSfXIIrcyUVVjynmUGOvlqmI8iL6ETeGcD1FS3AvXOX3FEoSJ7OHzomHFcbU8pZWXkSzQzhqeB8hRPluLE2WQItgAdyF9tTcUMHztmzGRwaEnGKdI-oCAHS0JYecsuqIPodRJD0fzBXdBIGRhiGCmufhChQgI/s2400/IMG_8256.JPG
​ ក្រៅពីនេះ TVET, ក្រុមហ៊ុន BYD និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការដើម្បីរួមគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញរថយន្តថាមពលថ្មី និងរៀបចំការបណ្តុះបណ្តាល ជំនាញបច្ចេកទេសជាប្រចាំ ហើយ​ BYD បានវិនិយោគទឹកប្រាក់ 6 លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលគ្រឿងបន្លាស់ដ៏ធំមួយនៅកម្ពុជា ដែលគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំ 2026។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzn7cnhLUt2dboiedbF8iDZTKAqXBmWAsyxvpDhjldeQHf89S54tYcOgc2NdNCih3IuYDUuA50GqH8H_c0f3_eg_F4fqA6c6DSr5G0MiO7l4TAKk-T7RbWjw8gPon31e2onsIn32R7UfYayD2AHbwU5ciSFkGgXAc5-HGSH6DWnBGAez2TCsv2yakqZ9U/s2400/IMG_8261.JPG

មជ្ឈមណ្ឌលនេះនឹងមានអត្រាផ្គត់ផ្គង់គ្រឿងបន្លាស់រហូតដល់ 99% ដោយអាចដឹកជញ្ជូនគ្រឿងបន្លាស់នៅក្នុងរាជធានីភ្នំពេញ និងទៅកាន់បណ្តាខេត្តបានលឿន ដើម្បីជួយដោះស្រាយតម្រូវការជួសជុលនិងថែទាំរថយន្តរបស់អតិថិជនបានយ៉ាងឆាប់រហ័ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihXAFoELHuyvNWBkQnLRH9QcaLSvHFfYdoDosulli-LgffBJeLgZ18SfoquOmJPD9vzQVqshuLVruviw48Ovx8LsSXoJtG5TF-2Y6DfmQhsBcYes2XPDhjYzienDMgIHyGoJL4YvdJxpwu6GG2JUwtPlyQiJo3M9pFEeaFZe0YrrsKMuzP4yYnZnDOrfg/s2400/IMG_8262.JPG